លី តាវហួ នឹងចែកទ្រព្យសម្បត្តិលោកទាំងអស់ទៅឱ្យ…

ថ្ងៃអង្គារ 17 ខែតុលា 2017

ទំហំអក្សរ៖

កាលពីពេល​ថ្មីៗ​នេះ លោក Andy Lau ហៅ (លី តាវ​ហួ) បានបញ្ជាក់​យ៉ាងច្បាស់​ថា រាល់​ទ្រព្យសម្បត្តិ​របស់លោក​ទាំ​ង​អស់ លោក​នឹង​ផ្ទេរ​ឱ្យ​កូនស្រី​ជាទី​ស្រឡាញ់​លោក Hanna Lau និង មណ្ឌល​សប្បុរសធម៌​ផងដែរ ។​ ​នៅក្នុង​កម្មវិធី​តាំង​ពិព័រណ៍​ផលិតផល Cartier ដែលមាន​ដូចជា​នាឡិកា​ដៃ គ្រឿងអលង្ការ​ពី​ប្រទេស​បារាំង​ប្រណីតៗ ។

លោក លី បានបង្ហាញ​ខ្លួន​ជាមួយនឹង​ប្រធាន​ប្រតិបត្តិ​នៃ​ផលិតផល​នេះ លោក Stanislas de Quercize ។ លោក លី បាន​និយាយថា លោក​ជា​ម៉ូដ​ប្រចាំ​នៃ​នាឡិកាដៃ Cartier ហើយ​លោក​មាន​នាឡិកា​ជាច្រើន​គ្រឿង​នៅផ្ទះ​លោក ។ លោក​បាន​រំឭក​នៃ​រឿងរ៉ាវ​មួយចំនួន​ដែរ​ថា «​ផ្ទះ​ខ្ញុំ​ធ្លាប់​ត្រូវ​ចោរ​គាស់​ចូល ហើយ​ពេលនោះខ្ញុំ​បាន​បាត់​នាឡិកា​ជាង ៤០ គ្រឿង ហើយ​វា​ធ្វើឱ្យ​ខ្ញុំ​ខូចចិត្ត​យ៉ាងខ្លាំង ។

ខ្ញុំ​ជាម​នុស្ស​ស្រឡាញ់​នាឡិកា​ណាស់ ហើយ​មុនពេល​ឪពុក​ខ្ញុំ​ស្លាប់ គាត់​ក៏មាន​នាឡិកា​មួយគ្រឿង​ឱ្យ​ខ្ញុំ​ដែរ ហេតុនេះហើយ​ទើប​របស់របរ​ទាំង​ប៉ុន្មាន​របស់ខ្ញុំ​រួមទាំង​នាឡិកា​ជាច្រើន​គ្រឿង​នោះដែរ ក្រៅពី​មណ្ឌល​សប្បុរសធម៌ ខ្ញុំ​នឹង​ឱ្យទៅ​កូនស្រី​ខ្ញុំ​ដូចគ្នា​» ។

ការលើកឡើង​បែបនេះ​បានធ្វើឱ្យ​អ្នកសារព័ត៌មាន​ជាច្រើន​ចាប់អារម្មណ៍​យ៉ាងខ្លាំង ជាពិសេស​គ្រប់គ្នា​សុទ្ធតែ​បានដឹងថា លោក លី ជា​មនុស្ស​ដែល​មិន​ចូលចិត្ត​យក​ជីវិត​ឯកជន​ខ្លួន​មក​និយាយ ហេតុនេះ​គេ​ជឿថា កូនស្រី​លោក​នឹង​ក្លាយជា​អ្នក​ស្នង​មរតក​ដ៏​មហាសាល​របស់លោក​ជាក់​ជាមិនខាន ៕ រិទ្ធី (​ប្រភព ៖ Jaynestars)

ប្រភពអត្ថបទ៖ pmhotmews


 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១