Miss Grand ខ្លឹម ស្រីគា នឹងតស៊ូនាំកិត្តិយលជូនកម្ពុជា ទោះបីមានឧបសគ្គ ! (មានវីដេអូ)

ថ្ងៃសុក្រ 20 ខែតុលា 2017

ទំហំអក្សរ៖

នៅ​ខ្វះ​ប្រមាណ​ជាមួយ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ កម្មវិធី​ប្រកួត​សម្រស់ Miss Grand International ដែលមាន​វៀតណាម​ជា​ម្ចាស់ផ្ទះ នឹង​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុងនោះ​បេក្ខភាព​នារីៗ​ដែល​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ​ជុំវិញ​ពិភពលោក កំពុង​ត្រៀមលក្ខណៈ​រួចជាស្រេច​ដើម្បី​ប្រកួតប្រជែង​ដណ្ដើមយក​ជ័យលាភី​ឯក​ក្នុង​ការប្រកួត​លើ​ឆាក​អន្តរជាតិ​ខាងមុខនេះ ។​

​ជាមួយគ្នានេះ Miss Grand កម្ពុជា កញ្ញា ខ្លឹម ស្រី​គា ក៏បាន​ត្រៀមខ្លួន​ក្នុងការ​ដណ្ដើម​មកុដ Miss Grand International ឆ្នាំ ២០១៧ នេះដែរ ប៉ុន្ដែ​នៅ​ប៉ុន្មាន​ម៉ោង​មុននេះ ខ្លឹម ស្រី​គា បានចេញ​វីដេអូ​មួយ រៀបរាប់ថា​នាង​មាន​ក្ដី​ព្រួយបារម្ភ​បន្ដិចបន្តួច​ចំពោះ​ការប្រើប្រាស់​ភាសា​អង់គ្លេស​មិនសូវ​បានល្អ តែ​ទោះជា​យ៉ាងណា កញ្ញា​នឹង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព ព្រមទាំង​ពុះពា​រឱ្យខាងតែបាន​នូវ​ឧបសគ្គ​ទាំងនោះ ដើម្បី​នាំ​កិត្តិ​យល​ជូន​ជាតិ ។

​ទោះជា​យ៉ាងនេះ​ក្ដី ខ្លឹម ស្រី​គា បាន​ថ្លែង​ពាក្យពេចន៍​អរគុណ​យ៉ាងខ្លាំង​ដល់​បណ្ដា​ទស្សនិកជន​ទាំង​ក្នុង និង ក្រៅប្រទេស​ដែល​បាន​គាំទ្រ​រូបនាង​កន្លងមក​ផងដែរ ហើយ​សង្ឃឹមថា​មហាជន​នឹង​នៅតែ​បន្ត​គាំទ្រ​នាង​ទៀត ដើម្បី​ឆ្ពោះទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ ៕



 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១