មិន​ធម្មតា​ រសជាតិ​ទឹកគ្រឿង​បាត់​ដំបង​ល្បី​ដល់​ថ្នាក់​ផលិតករ​យក​មក​ផលិត​​ជា​ខ្សែភាពយន្ត

ថ្ងៃចន្ទ 23 ខែតុលា 2017

ទំហំអក្សរ៖

ដោយ​សារ​តែ​​ទឹក​គ្រឿង​បាត់​ដំបង​មាន​រសជាតិ​ខុស​​​ប្លែក​ពី​ខេត្ត​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ អ្នក​ស្រី តាន់ សុវណ្ណឌី យក​មុខ​ម្ហូប​ខាង​លើ​​នេះ​មក​ផលិត​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​ដ៏​រស់​រវើក​មួយ​។

អ្នក​ស្រី តាន់ សុវណ្ណឌី បាន​​ឲ្យ​ដឹង​​ថា មូល​ហេតុ​ដែល​អ្នក​ស្រី​និពន្ធ​រឿង​ “កំពូល​ចុងភៅ​ពិសេស​” ចេញ​ជា​រូប​រាង​ឡើង​ ​ក្នុង​គោល​បំណង​​ចង់​លើក​ស្ទួយ​ និង​​ផ្សព្វផ្សាយ​មុខ​ម្ហូប​ទឹក​គ្រឿង​បាត់​ដំបង​ ទៅ​កាន់​មហា​ជន​ឲ្យ​បាន​ស្គាល់​ ព្រោះ​​ជា​មុខ​ម្ហូប​មួយ​ដ៏​ពេញ​និយម​ ព្រម​ទាំង​​ល្បី​​ល្បាញ​ប្រចាំ​ខេត្ត​បាត់​ដំបង​​នា​ពេល​បច្ចុប្បន្ន​នេះ​។

អ្នក​ស្រី​បន្ថែម​ថា​ សាច់​រឿង​ “កំពូល​ចុងភៅ​ពិសេស​” ​មាន​ការ​ប្រកួត​ប្រឡង​​ផ្នែក​ធ្វើ​​ម្ហូប​​របស់​បេក្ខជន​នីមួយ​ៗ​មក​ពី​បណ្ដា​ខេត្ត​ផ្សេង​ៗ​ពី​គ្នា​។ ក្នុង​នោះ​បេក្ខជន​មក​ពី​ខេត្ត​បាត់​ដំបង​បាន​យក​​មុខ​ម្ហូប​ទឹក​គ្រឿង​បាត់​ដំបង​មក​ប្រឡង​ប្រជែង​​ផង​ដែរ​ដើម្បី​ទទួល​បាន​ពាន​ ផ្នែក​មុខ​ម្ហូប​​១​ដែល​មាន​រស​ជាតិ​ឆ្ងាញ់​។

“​ចាស​​ ក្នុង​រឿង​នេះ​ក្រៅ​ពី​ជួយ​ផ្សព្វ​ផ្សាយ​ទឹក​គ្រឿង​បាត់​ដំបង​ហើយ​នោះ​ មាន​ចំណុច​អប់រំ​មួយ​ចំនួន​ដូច​ជា​ ធ្វើ​ម្ហូប​ត្រូវ​មាន​ការ​អនាម័យ​ បន្លែ​ឆៅ​ត្រូវ​ចម្អិន​ឲ្យ​បាន​ល្អ ឬ​លាង​ឲ្យ​ស្អាត​ មុន​នឹង​យក​មុខ​ទទួល​ទាន​”។ នេះ​បើ​តាម​អ្នក​ស្រី​ តាន់ សុវណ្ណឌី​បន្ថែម​។
​រឿង​ “កំពូល​ចុងភៅ​ពិសេស​” ​ជា​ភាព​យន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម​ C2GO ដែល​មាន​លោក​ ជា និច្ច ជា​ចាងហ្វាង​ផលិតកម្ម​​៕​​​



អត្ថបទ៖ Sabay


 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១