​ម្ចាស់​ផលិតកម្ម​វ័យក្មេង បរិច្ចាគ​ថវិកា​ជិត​៤​ម៉ឺន​ដុល្លារ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា

ថ្ងៃចន្ទ 23 ខែតុលា 2017

ទំហំអក្សរ៖

ម្សិលមិញ​នេះ​លោក ឡេង ណាវ៉ាត់ត្រា ចាងហ្វាង​ផលិតកម្ម​ Galaxy និង​ភរិយា បាន​បរិច្ចាគ​ថវិកា​​ផ្ទាល់​ខ្លួន​ចំនួន​ ១៥០ លាន​រៀល​ (ស្មើនឹង​ ៣៧ ៥០០ ដុល្លារ​អាមេរិក​) ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា និង​កាកបាទក្រហម​​កម្ពុជា​ដែល​កំពុង​តែ​​ជួប​ការ​លំបាក​។

លោក​ ឡេង ណាវ៉ាត់ត្រា បាន​ឲ្យ​ដឹង​ថា​ មូល​ហេតុ​ដែល​លោក និង​ភរិយា​​ចំណាយ​ថវិកា​ផ្ទាល់​​ខ្លួន​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ និង​កាកបាទក្រហម​កម្ពុជា​ គឺ​ចូល​រួម​រំលែក​ទុក្ខ​​ដល់​កុមារ​​​​​ និង​ពលរដ្ឋ​កម្ពុជា​ ដែល​កំពុង​តែ​ជួប​ប្រទះ​នូវ​ភាព​ខ្វះខាត​យ៉ាង​ខ្លាំង​។ ម្យ៉ាងវិញទៀត​កន្លង​មក​ខ្លួន​​លោកធ្លាប់​ហែល​ឆ្លង​ជីវិត​លំបាក​​កម្សត់​វេទនា​​ជា​ច្រើន ហេតុ​ដូច្នេះ​ហើយ​ទើប​​លោក​យល់​ពី​អារម្មណ៍​អ្នកក្រ​ខ្សត់​។

ម្ចាស់​ផលិតកម្ម​ខាង​លើ​បន្ត​ថា​ លោក​ក៏​ចង់​ចូល​រួម​ជួយ​ដល់​ការងារ​សង្គម​ជាតិ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​ការ​ងារ​សប្បុរសធម៌​គឺ​ជា​ក្ដី​ប្រាថ្នា​តាំង​ពី​យូរ​ណាស់​មក​ហើយ​ ក្នុង​ន័យ​មួយ​ជា​វប្បធម៌​ចែក​រំលែក​​​ដល់​អ្នក​ដែល​រស់​នៅ​សង្គម​ជាមួយ​គ្នា​។

លោក​​ថា​៖​ “​ ចំពោះ​ថវិកា​ ១៥០ លាន​រៀល​នេះ​ ក្នុង​នោះ​ខ្ញុំ​ និង​ភរិយា​ បែង​ចែក​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ៥០​ លាន​រៀល​ និង​កាកបាទក្រហម​កម្ពុជា​ ១០០ លាន​រៀល”។​

គួរ​បញ្ជាក់​ថា​នៅ​ក្នុង​ពិធី​ប្រកាស​ឧបត្ថម្ភ​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា និង​កាកបាទក្រហម​កម្ពុជា​​មាន​ការ​ចូល​រួម​ជា​អធិបតី​ ​​ពី​សំណាក់​លោក ហែម ដារិទ្ធ អភិបាល​ខណ្ឌ​ពោធិសែនជ័យ​ និង​ប្រធាន​ កិត្តិយស​ ប្រចាំ​ខណ្ឌ​ពោធិសែនជ័យ​ ឌួង អេលីត និង​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​​ អ្នក​នាង ចន ច័ន្ទលក្ខិណា ផង​ដែរ​៕​​

​​​

អត្ថបទ៖ Sabay


 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១