ក្រោយ​រៀប​ចប់ ប្អូន​ប្រុស​ពៅ​របស់​ Boy សម្រេច​ចិត្ត​បួស​ជា​សង្ឃ ព្រោះ​​បំណង​​ធំ​១

ថ្ងៃចន្ទ 23 ខែតុលា 2017

ទំហំអក្សរ៖

តារា​សម្ដែង​ Pat Chatborirak ប្អូន​ប្រុស​របស់​ Boy Pakorn បាន​សម្រេច​ធ្វើ​រឿង​ដ៏​ពិសេស​មួយ​ ក្រោយ​បញ្ចប់​ការ​សិក្សា​មិន​បាន​ប៉ុន្មាន​ផង។

តារា​ប្រុស​វ័យ​ ២៨​ ឆ្នាំ​ រូប​នេះ​ បាន​សុំ​ម្ដាយ​ និង​បងប្រុស​ទាំង​ ២​របស់​ខ្លួន​ គឺ​ លោក​ Boy Pakorn និង​ Nong Thana ទៅ​បួស​បំពេញ​កុសល ក្នុង​បំណង​សងគុណ​អ្នក​ម្ដាយ​របស់​ខ្លួន។ ពេល​វេលា​សំខាន់​ ដ៏​សែន​មាន​ន័យ​នេះ​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ៣០​ ខែ​តុលា​ខាង​មុខ នៅ​វត្ត​ “Pathum Wanaram” ស្ថិត​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Pat Chatborirak គឺ​ជា​ប្អូន​ប្រុស​ពៅ​របស់​ Boy Pakorn តារា​សម្ដែង​ល្បី​មួយ​រូប​ក្នុង​ប្រទេស​ថៃ។ ថ្មីៗ​នេះ​ Pat ទើប​តែ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ពី​សាកលវិទ្យាល័យជូឡាឡុងកន​ កាល​ពី​ខែ​កញ្ញា​កន្លងទៅ៕



 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១