អស្ចារ្យ! តារាកូរ៉េ Ali នឹង​ចេញ​បទ​ថ្មី ដោយ​មាន​ការ​ចូលរួម​ពី Mai Davika ជា​ពិសេស

ថ្ងៃចន្ទ 23 ខែតុលា 2017

ទំហំអក្សរ៖

ព័ត៌មាន​ភ្ញាក់​ផ្អើល​បាន​កើត​ឡើង​មួយ​ទៀត​ហើយ​ សម្រាប់​តារា​កូរ៉េ​ និង​ថៃ​ជួប​គ្នា​បង្កើត​ស្នាដៃ​ទស្សនីយភាព​ថ្មី​អស្ចារ្យ​មួយ​ទៀត​ប្រចាំ​ឆ្នាំ។

ផ្អែក​តាម​សេចក្ដី​រាយការណ៍​កាល​ពី​ថ្ងៃ​ទី ១៩​ ខែ​តុលា​ តារា​ចម្រៀង​ និង​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេងម្នាក់​ប្រចាំ​ប្រទេស​កូរ៉េ​ Ali នឹង​ត្រឡប់​មក​វិញ​សាជាថ្មី​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ។

ដោយឡែក​ ប្រភព​ជិតស្និទ្ធ​មួយ​ក៏​បាន​បង្ហើប​ដែរ​ថា​ Ali កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​វិល​មក​សាជាថ្មី​លើ​វិថី​សិល្បៈ​ ក្នុង​ខែ​វិច្ឆិកា។ អ្វី​ដែល​កាន់​តែ​អស្ចារ្យ​ នាង​នឹង​ចាប់​ដៃ​សហការ​គ្នា​ជាមួយ​ តារា​ថៃ​ស្រី​ដ៏​ល្បី​ Mai Davika សម្រាប់​វីដេអូ​បទ​ចម្រៀង​ថ្មីនេះ។

សូម​រង់​ចាំ​តាមដាន​ទាំង​អស់​គ្នា​ ថា​តើ​ស្នាដៃ​ថ្មី​នេះ​ មាន​ភាព​អស្ចារ្យ​យ៉ាងណា​ ខណៈ​តារា​ស្រី​២ប្រទេស​រួម​ដៃ​គ្នា​ ជា​លើក​ដំបូង​នេះ?


 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១