តារា​ថៃ៨រូប​ល្បី​រន្ទឺ​​ខាង​​សម្ដែង​​ទាំងក្នុង​និង​ក្រៅប្រទេសទោះ​​​សម្រស់​​​មិន​​​សូវ​​​បាន​​​ក្ដី

ថ្ងៃចន្ទ 23 ខែតុលា 2017

ទំហំអក្សរ៖

គ្រាន់​តែ​ឮ​ថា​ជា​តារា​សម្ដែង​ល្បី​ មហាជន​ភាគ​ច្រើន​គិត​មុន​គេ​ គឺ​រូប​សម្រស់​ ប៉ុន្តែ​ចំពោះ​តារា​ប្រុស​ទាំង​ ៨​នាក់​ ក្នុង​ពិភព​សិល្បៈ​ថៃ​ដែល​ Sabay លើក​យក​មក​បង្ហាញ​ខាង​ក្រោម​ សុទ្ធ​សឹង​មាន​សមត្ថភាព​សម្ដែង​ខ្ពស់​ មាន​ភាព​ជោគជ័យ​ខ្លាំង​ដោយ​មិន​ពឹង​ផ្អែក​លើ​រូប​សម្បត្តិ​ឡើយ។

ប្រិយមិត្ត​នឹង​បាន​ជ្រាប​ថា​ជា​ តារា​ប្រុស​រូប​ណា​ខ្លះ៖

១. តារា​សម្ដែង​ Tony Jaa (Tatchakorn Yeerum)

តារាប្រុស​ និង​ជា​អ្នក​ក្បាច់​គុន​វ័យ​ ៤១​ឆ្នាំ​ ជនជាតិ​ខ្មែរ​សុរិន្ទ​រូប​នេះ​ គឺ​ជា​បុរស​ខ្លាំង​ម្នាក់​ ដែល​មាន​ទេពកោសល្យ​ខ្ពស់​ក្នុង​ការ​សម្ដែង​ក្នុង​រឿង​ប្រភេទ​វាយប្រហារ។

លោក​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ទាំង​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ។ ចំណែក​រឿង​ដែល​ លោក​ជោគជ័យ​ជាង​គេ​គឺ​រឿង​ “Tom-Yum-Goong” ផលិត​ក្នុង​ឆ្នាំ​ ២០០៥។

២. តារា​សម្ដែង​ Jazz Chuan Chuen



លោក​គឺ​ជា​តារា​សម្ដែង​បែប​កំប្លែង​ដ៏​ល្បី​មួយ​រូប​ដែរ​ក្នុង​ប្រទេស​ថៃ។ រឿង​ដែល​នាំ​ឲ្យ​មហាជន​គាំទ្រ​ និង​ចាប់​ផ្ដើម​ស្គាល់​លោក​ច្រើន​គឺ​រឿង​ “ព្រះតេជគុណ​ជេស​ 4G”។

៣. តារា​សម្ដែង​ Pongsak Pongsuwan


ឆ្នាំ​នេះ លោក​ Pongsak មាន​អាយុ​ ៥១​ឆ្នាំ​ហើយ តែ​ប្រជាប្រិយភាព​របស់​លោក​នៅ​តែ​មាន​ជានិច្ច។ រឿង​ដែល​លោក​មាន​អ្នក​ស្គាល់​ច្រើន​ គឺ​រឿង​ “លោក​បង​ ថេង”។

៤. តារា​សម្ដែង​ Mot Jokmok

តារា​កំប្លែង​វ័យ​ ៥២ឆ្នាំ​រូប​នេះ​ តែង​មាន​វត្តមាន​ជា​រឿយៗ​ក្នុង​ភាពយន្ត​ជា​ច្រើន​របស់​ថៃ​ ទាំង​រឿង​ភាគ​ និង​រឿង​កុន​ខ្នាត​ធំ។

ប៉ុន្តែ​ក្នុង​ចំណោម​រឿង​ដែល​លោក​ល្បី​ខ្លាំង​ជាង​គេ​គឺ​រឿង​ “Yam Yasothon” ផលិតក្នុង​ឆ្នាំ​ ២០០៥។ អ្វី​ដែល​រឹត​តែ​ពិសេស​ មិន​ត្រឹម​តែ​ជា​តួ​អង្គ​ទេ​ សម្រាប់​រឿង​នេះ​ លោក​ក៏​ជា​អ្នក​ដឹកនាំ​ថត​ផ្ទាល់​ដែរ។

៥. តារា​សម្ដែង​ Nong Cha Cha


តារា​កំប្លែង​សម្បូរ​សាច់​រូប​នេះ​ ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ ពី​សំណាក់​អ្នក​គាំទ្រ​ នៅ​ពេល​សម្ដែង​ក្នុង​រឿង​ “Teng Nong Khon Maha-Hia”។

៦. កីឡា​ករ​ Buakaw Banchamek


កីឡាករ​ប្រដាល់​ រូបនេះ​ ចាប់​អាជីព​ជា​អ្នក​ប្រដាល់​តាំង​ពី​កុមារភាព​ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ​ ដោយ​ឃើញ​ពី​រូបរាង​ និង​សមត្ថភាព​ខាង​ប្រយុទ្ធ​របស់​ Buakaw ​បែប​នេះ​ ទើប​លោក​ត្រូវ​អ្នក​ដឹកនាំ​អញ្ជើញ​ឲ្យថត​រឿង​ “Samurai Ayodhya” កាល​ពី​ឆ្នាំ​ ២០១០ និង​រឿង​ “Thong Dee Fun Khao” ដែល​ថត​ក្នុង​ឆ្នាំ​ ២០១៧។


៧. តារា​សម្ដែង​ Udom Taephanich


តារា​ប្រុស​រូប​នេះ​ មាន​ភាព​ជោគជ័យ​គួរ​សម​ក្នុង​ពិភព​សិល្បៈ តាម​រយៈ​ទេពកោសល្យ​មាន​ពី​កំណើត​ បូករួម​នឹង​ពាក្យពេចន៍​បែប​កំប្លែង​ដែល​លោក​ផ្ដល់​ឲ្យ​អ្នក​គាំទ្រ។ ភាពយន្ត​ដែល​ធ្វើ​ឲ្យ​ តារា​ប្រុស​រូប​នេះ​មាន​ភាព​ល្បី​ខ្លាំង​គឺ​រឿង “Loveaholic”។

៨. តារា​សម្ដែង​ Ping Lamprapling


តាម​រយៈ​រឿង​ “Dreamaholic” នេះ​ បាន​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​ តារា​សម្ដែង​ជើង​ចាស់​ Ping មាន​ការ​កោតសរសើរ​ច្រើន​ពី​សំណាក់​មហាជន។ ទាំង​សមត្ថភាព​សម្ដែង​ និង​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ដឹកនាំ​រឿង​ផ្ទាល់​ លោក​ពិត​ជា​បាន​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​ល្បី​សុសសាយ​គួរ​ឲ្យ​កត់​សម្គាល់៕


 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១