មិន​នឹក​ស្មាន​ថា​រឿង​ “សិស្ស​ឆ្នើម​កំពូល​ល្បិច​” ជោគ​ជ័យ​នៅ​ប្រទេស​ចិន​ដល់​ម្ល៉ឹង!

ថ្ងៃចន្ទ 23 ខែតុលា 2017

ទំហំអក្សរ៖

បន្ទាប់​ពី​ចាប់​ដាក់​បញ្ចាំង​នៅ​ប្រទេស​ចិន​ក្នុង​រយៈ​ពេល​តែ​៥​ថ្ងៃ ភាព​យន្ត​ថៃ​ចំណង​ជើង​ថា “សិស្ស​ឆ្នើម​កំពូល​ល្បិច​” ឫ “Bad Genius” រក​ចំណូល​បាន​យ៉ាង​កប់​ក្ដោង​នៅ​ Box Office ប្រទេស​ចិន។

ភាព​យន្ដ​នេះ​រក​ចំណូល​បាន​ដល់​ទៅ ៧៤០​លាន​បាត​ ឫ ជាង​២២​លាន​ដុល្លារ​ បើ​គិត​តាំង​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​មក​ដល់​ពេល​នេះ។ នេះ​គឺ​ជា​ចំណូល​ច្រើន​បំផុត​បើ​ប្រៀប​ធៀប​ទៅ​ហ្នឹង​ចំណូល​បាន​មក​ពី​ការ​ដាក់​បញ្ចាំង​នៅ​ប្រទេស​ផ្សេងៗ ក្រៅ​ពី​ប្រទេស​ថៃ។ តាំង​ពី​ចាប់​ផ្ដើម​ដាក់​បញ្ចាំង​មក​ ភាព​យន្ត​នេះ​រក​ចំណូល​បាន ១១២ លាន​បាត​ ឫ ជាង​៣​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​ ដែល​ជា​ចំណូល​ក្នុង​ស្រុក។

ភាពយន្ត​នេះ​ឆ្លុះ​បញ្ចាំង​អំពី​សិស្ស​វិទ្យាល័យ​ពូកែ​មុខ​វិជ្ជា​គណិត​មួយ​រូប​ឈ្មោះ​ Lynn (សម្ដែង​ដោយ Chutimon Chuengcharoensukying) ដោយ​នាង​បាន​ប្រើប្រាស់​ល្បិច​ដ៏​ម៉ត់ចត់​ដើម្បី​ជួយ​ឲ្យ​សិស្ស​ដទៃ​ទៀត​ដែល​ជា​កូន​អ្នក​មាន អាច​លួច​បន្លំ​នៅ​ពេល​ប្រឡង​​បាន។

ភាព​យន្ត​នេះ​ដែរ​ក៏​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១​ភ្លាម​បន្ទាប់​ពី​ចាប់​ដាក់​បញ្ចាំង​នៅ​ តៃវ៉ាន់​ និង​ ហុង​កុង​។ អ្នក​វិភាគ​រឿង​ល្បី​ឈ្មោះ​ លោក Edmund Lee បាន​បង្ហាញ​ទស្សនៈ​ខ្លួន​នៅ​សារព័ត៌មាន South China Morning Post ថា​វា​ទទួល​បាន​ជោគ​ជ័យ​លើ​ទឹក​ចិត្ត​អ្នក​ទស្សនា​ដោយ​សារ​ តែ​ការ​សម្ដែង​ដោយ​តារាៗ​ ដែល​ដើរ​តួ​​ក្នុង​រឿង​នោះ រួម​ទាំង​សាច់​រឿង​ដ៏​ល្អ ព្រម​ទាំង​ប្រព័ន្ធ​ការ​ប្រលង​ក្នុង​សាច់​រឿង​គឺ​វា​ពិត​ជា​ស្រដៀង​នឹង​ការ​ប្រលង របស់​អ្នក​ទស្សនា​នៅ​ទី​ក្រុង​​ ហុង​កុង​ ខ្លាំង។

រឿង​នេះ​បាន​​បំបែក​ឯកត្តកម្ម​ជា​ភាព​យន្ត​ថៃ​រក​ចំណូល​ក្រៅ​ស្រុក​បាន​ច្រើន​ជាង​គេ​ ច្រើន​ជាង​​រឿង “Ong-bak: The Thai Warrior 2004” (រក​ចំណូល​បាន ៥១៥លាន​បាត​ ឫ ជាង​១៥​លាន​ដុល្លារ) និង​រឿង “Shutter 2004” (រក​ចំណូល​បាន ២៣១​លាន​ដុល្លារ ឫ ជាង​៦​លាន​ដុល្លារ​)៕


 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១