បេក្ខភាព​ Asia’s Got Talent ចាក់​ក្បាច់​រាំ​ឡើង​​​ព្រឺ​រហូត​​​​​​បាន​​​​​ប៊ូតុង​​​មាស​! (វីដេអូ)

ថ្ងៃចន្ទ 23 ខែតុលា 2017

ទំហំអក្សរ៖

ក្រុម​រាំ​មួយ​ក្រុម​ បេក្ខភាព​ចូលរួម​ប្រកួត​កម្មវិធី​ប្រឡងប្រជែង​សមត្ថភាព​ដ៏​ធំ​ Asian Got Talent ឆ្នាំ​ ២០១៧ បាន​បង្ហាញ​ទស្សនីយភាព​អស្ចារ្យ​ស្មាន​មិន​ដល់​ នៅ​ពេល​ឡើង​មក​កាន់​ឆាក​ដ៏​ពិសេស​នេះ។

ក្បាច់​រាំ​ដ៏​ពិសេស​ ដែល​ក្រុម​ ADEM Dance Crew មក​ពី​ប្រទេស​ កៀហ្ស៊ីស៊ីស្ថាន លើក​យក​មក​បង្ហាញ​គណៈកម្មការ​ និង​ទស្សនិកជន​ទាំង​អស់​ គឺ​ជា​ក្បាច់​រាំ​ ដែល​មិនធ្លាប់​ឃើញ​ពីមុន។ វា​ពិត​ជា​ពិសេស​ រហូត​មាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ និង​មិន​សរសើរ​មិន​បាន។

ដោយសារ​សមត្ថភាព​អស្ចារ្យ​នេះ​ហើយ​ ទើប​ពួកគេ​អាច​ទាក់​ចិត្ត​គណៈកម្មការ​ទាំង​ ៣ ប្រចាំ កម្មវិធី​រដូវកាល​ទី​ ២នេះ​ ពេញ​ចិត្ត​ញញឹម​បិទមាត់​មិន​ជិតទេ។ កាន់​តែ​រំភើប​ពួកគេ​ក៏​បាន​ទទួល​ប៊ូតុង​មាស​ ពី​គណៈកម្មការ​ Jay Park មាន​ឱកាស​ធំ​ បន្ត​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជា​ស្វ័យ​ប្រវត្តិតែ​ម្ដង។ មក​ទល់​ពេល​នេះ​ ចំនួន​នៃ​ការ​ចូលទស្សនា​វីដេអូ​រាំ​របស់​ក្រុម​ ADEM Dance Crew លើ​ឆាក Asia’s Got Talent បាន​កើន​ឡើង​រាប់​លាន​ទៅ​ហើយ៕

ទស្សនាវីដេអូ​ខាង​ក្រោម៖


 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១