ទេសចរ​អង់គ្លេស ត្រូវ​​​ម្ចាស់​ស្រុក​នៅ​អាស៊ី​ ស្វាគមន៍​ដោយ​ចាប់​ជំរិត ​

ថ្ងៃចន្ទ 23 ខែតុលា 2017

ទំហំអក្សរ៖

ភ្ញៀវ​ទេសចរ​ជនជាតិ​អង់គ្លេស​ម្នាក់​ ត្រូវ​បាន​ចាប់​ជំរិត​ដោយ​អ្នក​បើក​តាក់ស៊ី​ នៅ​ទីក្រុង​ហាណូយ​ នៅ​ពេល​បុរស​មកពី​អឺរ៉ុប​រូបនេះឡើង​ជិះ​តាក់ស៊ី​ទៅ​សណ្ឋាគារ​វិញ។ បើ​តាម​​ការ​ចុះ​ផ្សាយ​របស់ Daily Mail។

Connor Leslie អាយុ​២៣​ឆ្នាំ ត្រូវ​បាន​ចាប់​ជំរិត​នៅ​វេលា​ម៉ោង​ ២និង៣០នាទី​ រំលង​អាធ្រាត្រ នៅ​ពេល​រូប​គេ​ និង​មិត្ត​ភក្តិ​២​នាក់​ទៀត​ចេញ​ពី​ក្លឹប​កម្សាន្ត មក​សណ្ឋាគារ​វិញ។ ប៉ុន្តែ​ Leslie ស្រវឹង​ខ្លាំង​ជាង​គេ ហើយ​នៅ​ពេល​មិត្ត​គេ​២​នាក់​ទៀត​បម្រុង​នឹង​ក្រៀក Leslie ចេញ​ពី​ឡាន ស្រាប់​តែ​អ្នក​បើក​តាក់ស៊ី​បើក​គេច​ចេញ​យ៉ាង​លឿន​ដោយ​ឃើញ​ឱកាស​ល្អ។

នៅ​ព្រឹក​បន្ទាប់​មិត្ត​ភក្តិ​របស់​ Leslie បាន​ស្វែង​រក​ការ​អន្តរាគមន៍​ពី​ស្ថានកុងស៊ុល​អង់គ្លេស​ប្រចាំ​ទីក្រុង​ហាណូយ។ ទីបំផុត​ មិត្តភក្តិ​ទាំង​២​នាក់​របស់ Leslie រក​ឃើញ​អ្នក​បើក​តាក់ស៊ី និង​បាន​នាំ​ជនសង្ស័យ​នោះ​ទៅ​ឲ្យ​ប៉ូលីស ព្រោះ​ដើម្បី​សុវត្ថិភាព ពួក​គេ​បាន​ថត​រូប​អ្នក​បើក​តាក់ស៊ី​រូប​នោះ តាំង​ពី​យប់​រំលង​អាធ្រាត្រ មុន​ពេល​ពួក​គេ​ឡើង​ឡាន​ឯណោះ។

បន្ទាប់​មក​ Leslie ត្រូវ​បាន​រក​ឃើញ​ដោយ​សុវត្ថិភាព​វិញ​ ប៉ុន្តែ​ប្រភព​មិន​បាន​បញ្ជាក់​ពី​ស្ថានភាព​របស់​​អ្នក​ទេសចរអំឡុង​ពេល​ និងក្រោយពេល​ចាប់​ជំរិត​ឡើយ។ ​​

​យប់​ចាប់​ជំរិត​គឺ​ជា​រាត្រី​ដំបូង​របស់​ពួកគេ​នៅ​ហាណូយ ហើយ​ពួក​គេ​នឹង​បន្ត​ដំណើរកម្សាន្តមក​កម្ពុជា​នៅ​ថ្ងៃ​ទី​២៧ តុលា នេះ​បើ​តាម​គម្រោង​ តែ​ដោយ​សារ​ហេតុការណ៍​​អាក្រក់​បាន​កើត​ឡើង​ មិន​ដឹង​ថា​ពួក​គេ​នឹង​បន្ត​ដំណើរ​កម្សាន្តនៅ​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​ផ្សេង​ទៀត​ឬ​អត់​ឡើយ។ ប្រភព​បន្ត។

កាល​ពី​ពេល​ថ្មីៗ​នេះ តាម​របាយការណ៍​សិក្សា​មួយ​របស់ The Economist បាន​ឲ្យ​ដឹង​ថា ៥០% នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ គឺ​ជា​​ទីក្រុង​​ដ៏​គ្រោះ​ថ្នាក់​បំផុត​លើ​លោក ក្នុង​នោះ​មាន​ដូច​ជា៖ ហូជីមិញ បាងកក រ៉ង់ហ្គូន ម៉ានីល និង ហ្សាកាតា ប៉ុន្តែ​​ភ្នំពេញ​មិន​ស្ថិត​ក្នុង​​​ចំណាត់​ថ្នាក់​អាក្រក់​នោះ​ឡើយ៕


 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១