សាលារៀននៅតំបន់សង្គ្រាម កូនសិស្សអង្គុយ​ទាំងភិតភ័យ ឃើញ​ហើយខ្លោចចិត្ត

ថ្ងៃចន្ទ 23 ខែតុលា 2017

ទំហំអក្សរ៖

ខែ​តុលា ជា​ខែ​ចូល​រៀន​ជាមួយ​ឆ្នាំ​សិក្សា​ថ្មី​នៅ​តាម​​បណ្ដា​ប្រទេស​ភាគ​ច្រើន​មិន​ថា​អាស៊ី ឬ​អាមេរិក ​ប៉ុន្តែ​សម្រាប់​កូន​សិស្ស​​នៅ​ប្រទេស​យេមែន គឺ​ជា​ឆ្នាំ​សម្រាប់​ស្វែង​រក​កន្លែង​រៀន​ទៅ​វិញ។

​ប្រទេស​យេមែន បាន​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​វាយ​ប្រហារ​របស់​សម្ព័ន្ធ​មិត្ត​ដឹក​នាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ប្រឆាំង​ពួក​ឧទ្ទាម Houthi ក្នុង​ប្រទេស​យេមែន ​ដែល​បណ្ដាល​ឲ្យ​សាកល​វិទ្យាល័យ និង​សាលា​រៀន​ត្រូវ​ខូច​ខាត បំផ្លាញ​ខ្ទេច និង​បិទ​​ទ្វារ។

យោង​ទៅ​តាម​អ្នក​តំណាង​អង្គការ​យូនីសេហ្វ (UNICEF) ​លោក Geert Cappelaere ប្រចាំ​តំបន់​​មជ្ឈិម​បូព៌ា និង​អាហ្វ្រិក​ បាន​អះអាង​ថា ​សាលារៀន​ចំនួន ១ ៦០០​កន្លែង ​បាន​ខូច​ខាត និង​១៧០​កន្លែង​ សម្រាប់​ប្រើ​ជា​កន្លែង​​គោល​បំណង​យោធា។

ចំពោះ​សិស្ស​សាលា​ដែល​ចូល​រៀន​ពេល​នេះ ​មាន​សភាព​ខ្វះ​អាហារូបត្ថម្ភ របួស និង​ការ​ភ័យ​ខ្លាច​នៃ​អំពើ​ហិង្សា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​ពួក​គេ​យ៉ាង​ខ្លាំង។ ​មន្ត្រី​អង្គការ​ជា​ច្រើន​ព្រួយ​បារម្ភ​ថា ​ការ​មិន​មាន​សាលា​រៀន ពួក​ក្មេង​ៗ​អាច​ងាយ​រងគ្រោះ និង​ការ​បញ្ចុះបញ្ចូល​ឲ្យ​ធ្វើ​ជា​សកម្ម​ប្រយុទ្ធ។

​ប្រទេស​យេមែន បាន​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល​នៅ​ពេល​ពួក​ឧទ្ទាម​ Houthi បាន​ចូល​កាន់​កាប់​រដ្ឋ​ធានី Sanna កាល​ពី​ខែ​កញ្ញា​ឆ្នាំ ២០១៤ បង្ខំ​ឲ្យ​ប្រធានាធិបតី Abdu Rabbu Mansour Hadi ​ត្រូវ​ភៀស​ខ្លួន និង​ដឹក​នាំ​សម្ព័ន្ធ​មិត្ត​បើក​ប្រតិបត្តិការ​យោធា​ប្រឆាំង​ក្រុម​ភេរវករ។ យេមែន នៅ​មាន​ក្រុម​ភេរវករ​អាល់កៃដា និង ISIS ផ្សេង​ទៀត​ផងដែរ៕




 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១