ទីបំផុត អារ៉ាប៊ីសាអ៊ូឌីត នឹងកែច្បាប់ថ្មី អនុញ្ញាតឲ្យស្រ្តី បើកបររថយន្តបាន

ថ្ងៃចន្ទ 23 ខែតុលា 2017

ទំហំអក្សរ៖

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត កំពុងតែ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង លើ​ការ​បើកបរ​របស់​ស្ត្រី ដែល​នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន​ស្ទើរ​ពាក់​កណ្ដាល អាច​បើកបរ​រថយន្ត​បាន។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ នៅ​លើ​បណ្ដាញ​សង្គម Twitter ថា ព្រះរាជក្រឹត្យ​មួយ​ត្រូវ​បាន​ចេញ ដែល​នឹង​អនុញ្ញាត​ឲ្យ​ស្ត្រី​នៅ​ក្នុង​ប្រទេស អាច​បើកបរ​រថយន្ត​ដោយ​ស្រប​ច្បាប់

ជាមួយ​គ្នា​នេះ​ដែរ គណៈកម្មាធិការ​មួយ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​អនុវត្ត​សេចក្ដី​សម្រេច ហើយ​វា​នឹង​បង្ហាញ​ជា​អនុសាសន៍​ក្នុង​រយៈពេល ៣០ ថ្ងៃ។ បន្ទាប់មក រដ្ឋាភិបាល​នឹង​មាន​ពេល​រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៨ ដើម្បី​អនុវត្តិ​ក្រឹត្យ​ថ្មី​នេះ។

ព្រះអង្គម្ចាស់ Khaled bin Salman ឯកអគ្គរដ្ឋទូត​អារ៉ាប៊ីសាអ៊ូឌីត ប្រចាំ​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ដដែល នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ជាមួយ​ក្រុម​អ្នក​យក​ព័ត៌មាន​ថា «នេះ​គឺ​ជា​ថ្ងៃ​ដ៏​ធំធេង​មួយ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង»។

ទន្ទឹម​នឹង​នេះ​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក លោកស្រី Heather Nauert បាន​ថ្លែង​ថា សហរដ្ឋអាមេរិក​ពិត​ជា​ស្វាគមន៍​ចំពោះ​ព័ត៌មាន​នេះ

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា វិធានការ​ដើម្បី​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​លើ​ស្ត្រី មាន​ភាព​ជំពាក់ជំពិន​យ៉ាង​ធំធេង​ចំពោះ​សេដ្ឋកិច្ច​អារ៉ាប៊ីសាអ៊ូឌីត និង​សមត្ថភាព​របស់​ស្ត្រី​ក្នុង​ការ​ធ្វើការ។

ព្រះអង្គម្ចាស់ Khaled bin Salman ព្រះជន្ម ៣២ វស្សា ដែល​ត្រូវ​បាន​គេ​ហៅ​ថា «MBS» កំពុងតែ​ដឹកនាំ​គម្រោង និង​មាន​មហិច្ឆតា​ដើម្បី​ធ្វើ​កំណែ​ទម្រង់ និង​ផ្លាស់ប្ដូរ​សេដ្ឋកិច្ច​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត នៅ​ឆ្នាំ​២០៣០ និង​ស្រប​តាម​គោលបំណង ដើម្បី​បង្កើន​ចំនួន​ស្ត្រី​នៅ​ក្នុង​កន្លែង​ការងារ៕


 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១