កំពូលកុមារឥណ្ឌា ៥​នាក់ មាន IQ ខ្ពស់ជាង​អ្នកប្រាជ្ញ​អាញស្ដាញ និង​អ្នកវិទ្យា​សាស្ត្រ ​Hawking

ថ្ងៃចន្ទ 23 ខែតុលា 2017

ទំហំអក្សរ៖

១. កុមារា Arnav Sharma

​កុមារ Sharma ​រស់​នៅ​ក្នុង​ប្រទេស​អង់គ្លេស​​ទទួល​បាន​ពិន្ទុ​​តេស្ដ​សមត្ថភាព​​ពី​សហគមន៍​​អ្នក​មាន​ IQ ខ្ពស់ Mensa ប្រចាំ​ប្រទេស​អង់គ្លេស​ចំនួន ១៦២ ​ដោយ​​តេស្ត​ទាំង​មិន​​បាន​ត្រៀម​ខ្លួន​ជាមុន​ផង​។ Sharma ជា​ជនជាតិ​ឥណ្ឌា​សុទ្ធមាន​អាយុ ១១ឆ្នាំ។

២. កុមារី Rajgauri Pawar

កុមារី Pawar មាន​អាយុ ១២​ឆ្នាំ ​ទទួល​បាន​ពិន្ទុ IQ ​ចំនួន ១៦២​ ពី​សហគមន៍​ខាង​លើ និង​ជន​ជាតិ​ឥណ្ឌា​សុទ្ធ។

៣. កុមារា Dhruv Talati

កុមារ​ Dhruv Talati កំពុង​រស់​នៅ និង​សិក្សា​រៀន​សូត្រ​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​ ដោយ​រូប​គេ​ទើប​​តេស្ដ​សមត្ថភាព IQ ខួរក្បាល​​​នៅ​សហគមន៍​ Mensa ទទួល​បាន​ពិន្ទុ​​ដល់ទៅ​ ១៦២។

Talati បាន​តេស្ត​វិញ្ញាសា​ដ៏​លំបាក​ប្រភេទ Cattell III B Paper កាល​ពីខែ​​​កក្កដា​​ឆ្នាំ​ ២០១៦ និង​ធ្វើ​បាន​ពិន្ទុ​ ១៦២​ ដោយ​វ៉ា​ដាច់​ពិន្ទុ​របស់​បិតា​រូប​វិទ្យា​ Einstein និង​កំពូល​អ្នក​វិទ្យាសាស្ត្រ​ Hawking ដែល​ធ្លាប់​ទទួល​បាន ​១៦០​ពិន្ទុ​ប៉ុណ្ណោះ។ ឪពុក​របស់​ Talati ​ធ្វើការ​ជា​​​អ្នក​ពិគ្រោះ​យោបល់​​ផ្នែក​ធនាគារ​វិនិយោគ។ នា​ថ្ងៃ​អនាគត​ កុមារ​ Dhruv ​មាន​សុបិន​ចង់​ក្លាយ​ជា​អ្នក​ជំនាញ​ផលិត​​មនុស្ស​​យន្ត​​។​

៤. កុមារី Kashmea Wahi

កុមារី Wahi អាយុ​ ១១​ឆ្នាំ មាន IQ ១៦២ កើត​នៅ​ទីក្រុង​ម៉ុមបៃ តែ​រស់​នៅ​ប្រទេស​អង់គ្លេស​បច្ចុប្បន្ន។ នាង​មាន​ឪពុក​ និង​ម្ដាយ ជា​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​គ្រប់​គ្រង​ព័ត៌មាន​វិទ្យា (IT Management)។

៥. កុមារា Rahul

​អាយុ ១២​ឆ្នាំ ​មាន IQ ​១៦២ និង​ទើប​ទទួល​បាន​ពាន​កុមារ​អច្ឆរិយ​ឆ្នាំ ២០១៧ (Child Genius 2017) កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​ប្រទេស​អង់គ្លេស។ Rahul មាន​ឪពុក​​​ជា​ប្រធាន​ផ្នែក​ព័ត៌មាន​វិទ្យា (IT Manager) និង​ម្ដាយ​​ជា​ឱសថការី។

សហគមន៍ Mensa ​បាន​បង្កើត​ឡើង​តាំង​ពី​​ឆ្នាំ​ ១៩៤៦ ជា​សហគមន៍​ចំណាស់​ និង​​ធំ​ជាងគេ​បំផុត​​របស់​ពិភពលោក​​​សម្រាប់​បណ្ដុះបណ្ដាល​​​មនុស្ស​ IQ ខ្ពស់។ Mensa ​ មាន​​មនុស្ស​ជាង​ ១២ម៉ឺន​នាក់ មកពី​ ១០០​ប្រទេស បាន​​​ចូល​រៀន​គិត​មក​ទល់​ពេល​នេះ៕




 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១