រឿងអ្នកនាង អ៊ំ គន្ធា ត្រូវប៉ូលិសឃាត់ខ្លួនពីបទសេពគ្រឿងញៀនម្សិលមិញនោះ ដឹងការពិតហើយ !

ថ្ងៃពុធ 25 ខែតុលា 2017

ទំហំអក្សរ៖

កាលពី​ព្រឹក​ថ្ងៃទី ២៤ ខែតុលា ម្សិលមិញ​នេះ អតីត​តារាចម្រៀង អ៊ំ គ​ន្ធា និង មនុស្ស ២ នាក់​ទៀត ត្រូវបាន​ប៉ូលិស​ខណ្ឌឫស្សីកែវ​ធ្វើការ​ឃាត់ខ្លួន ដោយ​សង្ស័យ​ពីបទ​សេព​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះ​លេង​ហ្គេម​មួយកន្លែង​លើផ្លូវ ២៧៣ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដែល​បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​មហាជន និង អ្នក​ក្នុង​ចង្កោម​សិល្បៈ ។​

​ខណៈដែល​អតីត​តារាចម្រៀង អ៊ំ គ​ន្ធា ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នោះ មាន​មហាជន និង អ្នក​ក្នុង​ចង្កោម​សិល្បៈ​ជាច្រើន​សម្តែង​ការហួសចិត្ត​យ៉ាងខ្លាំង ចំពោះ​ទង្វើ​របស់​អតីត​តារាចម្រៀង​កំពុង​ធ្លាក់ខ្លួន​រូបនេះ ប៉ុន្តែ​រឿងពិត​គឺ​មិនបាន​ដូចអ្វីដែលបានគិត​ឡើយ ពោលគឺផ្ទុយពីនេះទាំងស្រុង ។ ក្រោយពី​ធ្វើការ​ឃាត់ខ្លួន សាកសួរ និង អង្កេត​ច្បាស់លាស់​នៅ​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ​រួចមក ទីបំផុត​អ្នកនាង អ៊ំ គ​ន្ធា ត្រូវបាន​មន្ត្រីប៉ូលិស​ដោះលែង​វិញ​ភ្លាមៗ ដោយសារ​គេ​ស៊ី​ប​ដឹងថា​អ្នកនាង​មិនបាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​គ្រឿងញៀន​ឡើយ ។​

​បើតាម​ការឱ្យ​ដឹង មូល​ហេតុដែល​អ្នកនាង អ៊ំ គ​ន្ធា ជាប់​ដាន​បង្ក​ឱ្យ​ត្រូវ​ប៉ូលិស​សង្ស័យ និង ឈានដល់​ការឃាត់ខ្លួន​បែប​នោះ គឺ​មកពី​អ្នកនាង​បង្ហាញ​វត្តមាន​នៅត្រង់ចំណុច​ម្តុំ​នោះ ដែល​តាម​ការពិត​គឺ​អ្នកនាង​ដើរ​រើស​អេតចាយ​នៅ​ម្តុំ​នោះទេ ដើម្បី​រក​កម្រៃ​បន្ថែម​ដោះ​ទាល់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ដែល​កំពុង​ជួប​បញ្ហា​ខ្វះខាត​ប៉ុណ្ណោះ ។ តាមរយៈ​នេះ​ក៏​សុំឱ្យ​បណ្តា​សាធារណជន និង អ្នកសិល្បៈ​ឈប់​យល់ច្រឡំ​លើ​រូបអ្នក​នាង​ទៀត ព្រោះថា​អ្នកនាង​មិនបាន​ប្រព្រឹត្ត​អំពើ​ដែល​សង្គម​កំពុង​ស្អប់ខ្ពើម​មួយ​នេះឡើយ ហើយ​អ្នកនាង​ក៏​មិនបាន​ជាន់​ឈ្លី​ទឹកចិត្ត​សម្បុរ​សជន​ណាមួយ​ផងដែរ ៕ សាកល





ប្រភពអត្ថបទ៖ pmhotnews


 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១