ពូទីន ស្ទើរស្រក់ទឹកភ្នែក ក្រោយស្តាប់ឮសម្តី Jack Ma និយាយប៉ុន្មានម៉ាត់នេះ

ថ្ងៃពុធ 25 ខែតុលា 2017

ទំហំអក្សរ៖

ស្ថាបនិក​ក្រុមហ៊ុន Alibaba លោក Jack Ma បាន​ស្ថិត​នៅ​ក្នុង​ទីក្រុង Sochi ប្រទេស​រុស្ស៊ី កាល​ពី​សប្ដាហ៍​មុន ដើម្បី​ចូលរួម​កិច្ចពិភាក្សា Valdai Club ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌិមៀ ពូទីន និង​បាន​សម្ដែង​ការ​ចាប់អារម្មណ៍ ក្នុង​ការ​ធ្វើ​ជា​ដៃគូ​ជាមួយ​ថ្នាក់​ដឹកនាំ​រុស្ស៊ី ដើម្បី​អភិវឌ្ឍ​ប្រទេស​ទៀត​ផង។

ជាមួយ​គ្នា​នេះ​ដែរ នៅ​ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​នោះ សហគ្រិន​វ័យ ៥៣ឆ្នាំ​រូប​នេះ បាន​និយាយ​ពី​ទស្សនវិជ្ជា​នៃ​ភាព​ជា​អ្នក​ដឹកនាំ​ដ៏​រឹងមាំ និង គុណសម្បត្តិ​គួរ​ឲ្យ​សរសើរ ប្រៀប​បី​ដូច​ជា​ការ​ខិតខំ និង​កសាង​ក្រុម​មួយ​ឡើង​អីចឹង។




Jack Ma បាន​និយាយ​ថា «ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ​ម្នាក់ គឺ​ពិបាក​ណាស់ ហើយ​ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ​ម្នាក់ ខ្ញុំ​គិត​ថា​វា​ពិត​ឯកោ​ខ្លាំង​ណាស់» ខណៈ​កាមេរ៉ា​បាន​ថត​ទៅ​ជិត​ផ្ទៃមុខ​របស់ លោក ពូទីន។

ខណៈ​កំពុង​ស្ដាប់​ឮ​សម្ដី​ប៉ុន្មាន​ម៉ាត់​របស់ Jack Ma ប្រធានាធិបតី​រុស្ស៊ី​រូប​នេះ ហាក់បីដូចជា​ជិត​ស្រក់​ទឹកភ្នែក ដោយ​បាន​ប្រែ​ទឹកមុខ , សង្កត់​បបូរ​មាត់​ចូល​គ្នា និង​សម្លឹង​មើល​ចុះ​ក្រោម។

គេ​បាន​សន្និដ្ឋាន​ថា លោក ពូទីន មាន​ការ​រំជួលចិត្ត​យ៉ាង​ខ្លាំង ដោយសារតែ​ពាក្យ​សម្ដី​របស់ លោក Jack Ma៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៖

ប្រភពអត្ថបទ៖ Sabay


 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១