ពាក្សមួយឃ្លារបស់គ្រូបង្វឹក U19 កម្ពុជា មិននឹកស្មានថាធ្វើឲ្យកម្ពុជាយកឈ្នះមីយ៉ាន់ម៉ាលទ្ធផល..

ថ្ងៃសុក្រ 27 ខែតុលា 2017

ទំហំអក្សរ៖

លោក Inoue Kazunori គ្រូបង្វឹក U19 កម្ពុជា និយាយតែពាក្សមួយឃ្លាគត់ មុនវាយបកយកឈ្នះមីយ៉ាន់ម៉ា ក្រោយក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម១៩ឆ្នាំមីយ៉ាន់ម៉ានាំមុខ ២ ទល់ ០ ក្នុងវគ្គទី១ គ្រូបង្វឹក U19 កម្ពុជាលោក Inoue Kazunori ថ្លែងប្រាប់កូនក្រុមនៅម៉ោងសម្រាកវគ្គទី១ត្រឹម ពាក្សមួយឃ្លាតែប៉ុណ្ណោះ គឺ យើងត្រូវចងចាំថា យើងកំពុងលេងតំណែងអោយជាតិ បើយើងចាញ់ជាតិរបស់យើងចាញ់ដូចគ្នា ។

លោក Kazunori ឲ្យដឹងបែបនេះ ៖”ក្នុងការប្រកួតថ្ងៃនេះ ពួកគេបានប្រឹងប្រែងដោយឆន្ទៈផ្ទាល់។ សម្រាប់វគ្គទី២ ខ្ញុំមិនបាននិយាយពីបច្ចេកទេសទៅកាន់កូនក្រុមទេ អ្វីដែលខ្ញុំប្រាប់ទៅកាន់កីឡាករនោះគឺ អ្នកទាំងអស់គ្នាកំពុងលេងតំណាងឲ្យជាតិ។ ប្រសិនបើយើងជាកីឡាករតំណាងជាតិ យើងឈ្នះ គឺជាតិទាំងមូលយើងឈ្នះ តែបើយើងចាញ់ គេនឹងថាយើងលេងអន់ ដូច្នេះ អ្នកទាំងអស់គ្នាត្រូវប្រឹងប្រែងដើម្បីជាតិ”។

៣គ្រាប់របស់កម្ពុជាដែលវាយបកបានក្នុងវគ្គទី២ ធ្វើបានដោយកីឡាករ ស៊ិន កក្កដា ២គ្រាប់ និង សាន គឹមហេង ១គ្រាប់ ខណៈមីយ៉ាន់ម៉ារកបាន២គ្រាប់មុនដោយកីឡាករ HTET AUNG និង LWIN MOE AUNG ។

ជ័យជម្នះ៣ទល់នឹង២នេះបានរុញកម្ពុជាស្ថិតនៅលំដាប់ទី២បណ្ដោះអាសន្ន ខណៈ ប្រកួតចុងក្រោយ កម្ពុជាត្រូវប៉ះហ្វីលីពីន ចំណែកមីយ៉ាន់ម៉ា ប៉ះចិន នៅថ្ងៃសៅរ៍ ទី២៨ តុលា នៃពានរង្វាន់ AFC U-19 Championship 2018 វគ្គជម្រុះក្នុងពូលG នាពហុកីឡដ្ឋានជាតិអូឡាំពិក ៕


 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១