សម្រស់កញ្ញាឯកធម្មជាតិ ២០១៧ ទេព ម៉ាយ៉ារ៉ែត មើលកាន់តែយូរ កាន់តែឈ្លក់វង្វេង!

ថ្ងៃអង្គារ 31 ខែតុលា 2017

ទំហំអក្សរ៖

កាលពី​មួយរយៈ​មុន កញ្ញាឯក​ធម្មជាតិ​ប្រចាំឆ្នាំ ២០១៧ ទេព ម៉ា​យ៉ា​រ៉ែត ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​លើកឡើង​តៗ​គ្នា​ថា មុខមាត់​របស់​នាង ពិតជា​ស្រដៀង​គ្នា​ជាមួយនឹង​លោកជំទាវ ម៉ៅ ចំណាន ខ្លាំងណាស់ សូម្បីតែ​លោកជំទាវ​ផ្ទាល់ ក៏​យល់ឃើញថា តារា​ស្រី​វ័យក្មេង​ដួង​នេះ ពិត​ជាមាន​ទម្រង់​មុខ​ស្រដៀង​នឹង​ខ្លួន​ដែរ ។​

​ចាប់តាំងពី​ពេលនោះ​មក ទេព ម៉ា​យ៉ា​រ៉ែត កាន់តែ​ត្រូវបាន​ទស្សនិកជន​ចាប់អារម្មណ៍​ទៅលើ​រូបនាង​ខ្លាំង​ឡើង ។ ជាពិសេស បន្ទាប់ពី​កញ្ញាឯក​ធម្មជាតិ​ប្រចាំឆ្នាំ ២០១៧ រូបនេះ រំលេច​សម្រស់​របស់ខ្លួន​ជា​មួយឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ និង រ៉ូប​កូន​ក្រ​មុំ​ កាន់តែ​ធ្វើឱ្យ​អ្នកគាំទ្រ​ភ្លឹកស្មារតី មើល​រូបនាង​សឹងតែ​មិន​ចង់​ស្គាល់ ។​

​ទន្ទឹមនឹងនោះ ស្រី​ស្រស់ ទេព ម៉ា​យ៉ា​រ៉ែត ក៏​កំពុង​ឆក់​បាន​បេះដូង​ប​បុរសៗ​ជាច្រើន មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ប្រិយមិត្ត​នារីៗ ក៏​ទ្រាំ​មិន​សរសើរ​ពី​សម្រស់​ដ៏​ស្រស់​ផូរផង់​របស់​នាង​មិនបាន​ដែរ ។ នេះ​ជា​សម្រស់​ពិតៗ​របស់​កញ្ញាឯក​ធម្មជាតិ​ប្រចាំឆ្នាំ ២០១៧ ទេព ម៉ា​យ៉ា​រ៉ែត ដែល​កំពុង​ធ្វើឱ្យ​គ្រប់គ្នា​គយគន់​មិន​ដាក់​ភ្នែក ៕

ប្រភព៖ pmhotnews


 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១