បុណ្យអុំទូក ៣ថ្ងៃ​សោះ ខាន់ ជេមស៍ អាច​រក​ចំណូល​​បាន​កប់​

ថ្ងៃអង្គារ 31 ខែតុលា 2017

ទំហំអក្សរ៖

​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​​អំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ រយៈ​ពេល​៣​ថ្ងៃ​ខាង​មុខ​នេះ តារា​ចម្រៀង ខាន់ ជេមស៍ បង្ហើប​ប្រាប់​ថា អាច​រក​ចំណូល​បាន​​ជាង​ ៦ ០០០ ដុល្លារ​ឯណោះ។ ម្ចាស់​បទ”​របាំ​ចង​ស្នេហ៍”​បាន​ប្រាប់​ថា រដូវ​បុណ្យ​អុំទូក​​នេះ​លោក​ទទួល​ការ​ច្រៀង​​ទាំង​៣ថ្ងៃ​ជាប់​គ្នា​តែ​​ម្ដង ប៉ុន្តែ​ការ​​ប្រគំ​​តន្ត្រី​​​ទាំង​នោះ​ផ្សេងៗ​គ្នា។

“និយាយ​ទៅ​៣ថ្ងៃ​នេះ​ យើង​រត់​បាន​៤កន្លែង ​​ថ្ងៃ​ទី១ ខ្ញុំ​ច្រៀង​នៅ​ក្រោយ City Hall កោះពេជ្រ​ផង ទៅ​​មុខ​អូតូល​​សុខា​​ផង ថ្ងៃ​ទី២ ច្រៀង​នៅមុខ​សាល​កោះ​ពេជ្រ ហើយ​ថ្ងៃ​ទី៣ ខ្ញុំ​ទៅ​ច្រៀង​នៅ​​សៀមរាប” ខាន់ ជេមស៍ រៀបរាប់​ឲ្យ​ដឹង។

តារា​ចម្រៀង​រូប​នេះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្នុង​មួយ​កម្មវិធី​​លោក​អាច​ទទួល​បាន​​តម្លៃ​ខ្លួន​ខ្ទង់​ ២ ០០០ ដុល្លារ ដែល​តម្លៃ​នេះ​សម្រាប់​តែ​​កម្មវិធី​ធំៗ ប៉ុន្តែ​​​ប្រសិន​ចម្រៀង​ Concert តូចៗ ​លោក​ថា ​ស៊ី​ថ្លៃ​​​ទាប​​ជាង​នេះ​អាស្រ័យ​លើការ​ចរចាគ្នា។

ម្ចាស់​បទ””សម្រែកបេះដូង” រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា គ្រាន់​តែ​ផុត​រដូវ​ភ្លៀង​ភ្លាម​ទីផ្សារ​របស់​លោក​​ចាប់​ផ្ដើម​មមាញឹក​បណ្ដើរៗ​ហើយ ដោយ​នៅ​ក្នុង​នោះ អ្នក​​រៀបចំ​ Concert ​ឲ្យ​ស្រាបៀរ​ បាន​​កក់​បណ្ដើរៗ​ហើយ។ ទន្ទឹម​គ្នា​នោះ លោក​ក៏​បាន​កំពុងតែ​មមាញឹក​ផលិត Original song ជា​ច្រើន​បទ​ទៀត ដើម្បី​តម្រូវ​ការ​ទីផ្សារ​ផង​ដែរ។ បទ​ចម្រៀង​ថ្មី​​របស់​លោក​គ្រោង​និង​បញ្ចេញ​ជា​បន្តបន្ទាប់ក្នុង​ពេល​ឆាប់​នេះ​។

លោក ខាន់ ជែមស៍ បាន​ចូល​ជ្រក​ក្នុង​ផលិតកម្ម​សាន់ដេ ​ក្នុង​អំឡុង​ ឆ្នាំ ២០១២ ពោល​បន្ទាប់​ពី​ផលិតកម្ម Rock បាន​ប្រកាស​ផ្អាក។ ទោះ​បី​ជា​លោក​បាន​ជ្រក​ក្នុង​ផលិតកម្ម​មួយ​នេះ​ច្រើន​ឆ្នាំ​ហើយ​ក្ដី ប៉ុន្តែ​បទ​ចម្រៀង​របស់​លោក​ត្រូវ​បាន​​មហាជន​មើល​ឃើញ​ថា មិន​សូវ​មាន​បទ​ផ្ទុះ​ខ្លាំង​ដូច​កាល​នៅ​ក្នុង​ផលិតកម្ម Rock ​ឡើយ។ បទ​ចម្រៀង​របស់​លោក​កាល​នៅ​ផលិតកម្ម ​Rock ​ដែល​មាន​​ការ​គាំទ្រ​ខ្លាំង រហូត​មក​ដល់​បច្ចុប្បន្ន មាន​ដូច​ជា បទ “របាំ​ចង​ស្នេហ៍” បទ “សម្រែកបេះដូង” បទ”បើ​មិន​ស្រលាញ់​អាណិត​ធ្វើ​អ្វី” និង​​បទ “ស្ដាយ​ក្រោយ”​ ជា​ដើម៕

ប្រភព៖ Sabay


 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១