• សូម្បីតែ ពាក់មី ក៏និយាយពី មាន សូនីតាដែរ ពេលធ្វើរឿងមួយ

    ថ្ងៃអង្គារ 31 ខែតុលា 2017

    ទំហំអក្សរ៖

    ភ្នំពេញ៖ តារាសម្តែងមាន សូនីតា ត្រូវបាន ពាក់មី ដែលជាតារាកំប្លែង កំពុងតែមានសន្ទុះ នៅក្នុងការគាំទ្រខ្លាំង បាននិយាយពីកញ្ញា មាន សូនីតា នៅក្នុងបណ្តាញសង្គមរបស់ខ្លូន ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់។

    ជាការពិតណាស់ កញ្ញា មាន សូនីតា ដែលជាតារាសម្តែងមួយរូប កំពុងតែទទួលបានការរីកចម្រើនខាងផ្នែកអាជីវកម្ម ផ្ទាល់ខ្លួន ដែលអ្នកនាងតែងតែមានគំនិតច្នៃប្រឌិត ក្នុងការធ្វើម៉ូតសម្លៀកបំពាក់ ជាច្រើន អមជាមួយ នឹងក្រមារបស់ខ្មែរ។

    ទាំងស្អាត និងមានចំណេះដឹង ដូចនេះ ទើបតារាកំប្លែង នាយ ពាក់មី បានសរសើរដល់ និងគាំទ្រគំនិតរបស់កញ្ញាថា៖ «សូមសរសើរទឹកចិត្តរបស់ប្អូនស្រី មាន សូនីតា បងគាំទ្រគំនិតនេះ»។ 

    នៅក្នុងនោះផងដែរ លោកបានបង្ហោះរូបភាពដើមត្នោត ដែលនៅចំកណ្តាលហាងរបស់កញ្ញាមាន សូនីតា តែម្តង ទោះបីជា នាងធ្វើហាងទើស ដើមឈើនោះយ៉ាងណាក្តី ក៏កញ្ញា មិនកាប់ចេញដែល គឺសុខចិត្តធ្វើ តទៅទៀត។

    ដូច្នោះហើយ ទើបតារាកំប្លែង ពាក់មី ចេញមុខសរសើរយ៉ាងដូច្នោះ លើសពីនេះទៅទៀត អ្នកគាំទ្រមួយចំនួនក៏បានលាន់មាត់ថា កញ្ញាមាន សូនីតា ស្អាតហើយចេះស្រលាញ់ដើមឈើទៀត ទង្វើបែបនេះធ្វើឲ្យហ្វេនពេញចិត្តមួយទំហឹងតែម្តង៕

    កញ្ញាមាន សូនីតា
    កញ្ញាមាន សូនីតា
    នាយ ពាក់មី
    នាយ ពាក់មី
    រូបភាព នៅក្នុងហាងកញ្ញាមាន សូនីតា​ដែល ពាក់មី បង្ហោះ
    រូបភាព នៅក្នុងហាងកញ្ញាមាន សូនីតា​ដែល ពាក់មី បង្ហោះ
    រូបភាព នៅក្នុងហាងកញ្ញាមាន សូនីតា​ដែល ពាក់មី បង្ហោះ
    សារដែល ពាក់មី បានបង្ហោះ

    ប្រភព៖ Khmerload


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត