អស្ចារ្យណាស់! ភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» ឈ្នះពានរង្វាន់ហូលីវូដ (មានវីដេអូ)

ថ្ងៃអង្គារ 07 ខែវិច្ឆិកា 2017

ទំហំអក្សរ៖

ភ្នំពេញ៖ អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់និងជ្រាបច្បាស់ហើយថា រឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» ដែលដឹកនាំដោយអ្នកនាង Angelina Jolie ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនា។

ក្នុងរឿងនោះបាននិយាយ និងរៀបរាប់ខ្លះៗពីជីវិតរស់នៅ របស់ប្រជាជនខ្មែរកាលពីសម័យប៉ុលពត ដែលប្រជាជនជាច្រើនរស់នៅយ៉ាងលំបាក និងមានមនុស្សជាច្រើន ត្រូវបានស្លាប់​ទាំងនេះហើយទើបធ្វើឲ្យប្រជាជនជាច្រើន ចងចាំមិនភ្លេច។

ដូច្នោះហើយអ្នកនាង Angelina Jolie ដែលជាតារាល្បីមួយរូប មាននិស្ស័យជាមួយនឹងប្រទេសកម្ពុជានោះ បានថតរឿងនេះឡើង ក្រោមស្នាដៃយ៉ាងអស្ចារ្យ លើសពីនេះទៅទៀត នៅក្នុងរឿងនេះ អ្នកនាងបានជាប់ពានរង្វាន់ ភាពយន្តហូលីវូដនិយាយភាសាបរទេសឆ្នើម ពីកម្មវិធីមហោស្រពពានរង្វាន់ខ្សែភាពយន្តហូលីវូដលើកទី ២ នៅសណ្ឋាគារ Beverly Hilton ជាមួយនឹង អ្នកស្រី លឿង អ៊ឹង។

ទាំងនេះក៏ជាមោទនភាពមួយ ដែលបានបញ្ចេញរឿងរ៉ាវ ពីមុនរបស់ប្រជាជនកម្ពុជា ឲ្យប្រទេសដទៃបានដឹងផងនោះ៕

អ្នកនាង Angelina Jolie
អ្នកនាង Angelina Jolie
អ្នកនាងAngelina Jolieបានជាប់ពានរង្វាន់ ភាពយន្តហូលីវូដនិយាយភាសាបរទេសឆ្នើម
អ្នកនាងAngelina Jolieបានជាប់ពានរង្វាន់ ភាពយន្តហូលីវូដនិយាយភាសាបរទេសឆ្នើម
អ្នកនាងAngelina Jolie ជាមួយនឹងអ្នកស្រី លឿង អ៊ឹង
អ្នកនាងAngelina Jolie ជាមួយនឹងអ្នកស្រី លឿង អ៊ឹង
អ្នកនាងAngelina Jolie ជាមួយនឹងអ្នកស្រី លឿង អ៊ឹង
ក្នុងរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ»


ប្រភព៖ Khmerload


 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១