ឆយី បង្ហាញស្នាមសាក់ «ក្រោមដើមទ្រូង» ឃើញហើយញាក់សាច់!

ថ្ងៃអង្គារ 07 ខែវិច្ឆិកា 2017

ទំហំអក្សរ៖

​ថ្មីៗ​នេះ ឆ​យី បានធ្វើឱ្យ​បុរសៗ​មួយចំនួន​ភ្លឹកស្មារតី​មិនតិច​ទេ​នៅពេល​ឃើញ​ស្នាម​សាក់​របស់​នាង​នៅក្រោម​ដើមទ្រូង​ដែល​នាង​បាន​ពាក់រ៉ូ​ប​សិច​ស៊ី​បញ្ចេញ​ធ្វើ​ព្រងើយ​មិន​ខ្វល់​ពី​ការ​រិៈ​គន់​នោះទេ។ ចង់ដឹងថា​ស្រស់ស្អាត​និង​ទាក់ ទាញ​កម្រិតណា​តោះ​ទៅ​មើល​ស្នាម​សាក់ ឆ​យី ទាំងអស់គ្នា​។​

​មិនមែនជា​លើកដំបូង​ទេ​ដែល​អ្នក​មេម៉ាយ​ចាយរាង ឆ​យី តុបតែង​ខ្លួន​សិច​ស៊ី​បង្ហាញ​ស្នាម​សាក់​របស់​នាង ។ ប៉ុន្តែ​ថ្មីៗ​នេះ​នាង​បានបង្ហាញស្នាម​សាក់​ថ្មី​យ៉ាង​ស្រស់ស្អាត​នៅក្រោម​ដើមទ្រូង​ដែល​ធ្វើឱ្យ​បុរសៗ​មួយចំនួន​លួច​សរសើរ​ពី​សម្រស់​របស់​នាង ។ យ៉ាងណាមិញ​កាលពីប៉ុន្មាន​ថ្ងៃនេះ ឆ​យី បាន​ទៅ​ចូលរួម​មង្គលការ​មិត្តភក្តិ​របស់​នាង ដោយ​ថ្ងៃនោះ​នាង​បាន​ស្លៀក​រ៉ូ​ប​សិច​ស៊ី​បង្ហាញ​ដើមទ្រូង និង ស្នាម​សាក់ យ៉ាងច្បាស់​ក្រឡែត​ដោយ​មិន​ខ្វល់​ពី​ក្រសែភ្នែក​មហាជន​ដែល​សម្លឹង​នាង​នោះទេ ។

​ក្នុងនោះ​ក៏មាន​អ្នកខ្លះ​និយាយថា​ស្នាម​សាក់​នេះ​ស្រស់ស្អាត និង ​ទាក់ទាញ​ខ្លាំងណាស់ ។ តែ​ខ្លះទៀត​គិតថា​នារី​ខ្មែរ​មិនគួរ​សាក់​នោះទេ នាំ​តែ​ឈឺ​សាច់​ទទេរៗ ។ ចុងក្រោយ​នេះ ឆ​យី មិនសូវមាន​សកម្មភាព​សិល្បៈ​ទេ តែ​យ៉ាងណា​នាង​ងាក​មក​លក់​ផលិតផល​រក្សា​សម្រស់​តាមអន​ឡាញ​វិញ​ម្តង ៕ ចេ​នី​

​ប្រភព៖ pmhotnews


 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១