សុខ សោម៉ាវត្តី ទម្លាយឈ្មោះតារាល្បីៗ បូមខ្លាញ់ក្បាលពោះ (មានវីដេអូ)

ថ្ងៃអង្គារ 07 ខែវិច្ឆិកា 2017

ទំហំអក្សរ៖

ថ្វីត្បិតតែ សុខ សោ​ម៉ា​វ​ត្តី មាន​រូបរាង​តូច​ច្រឡឹង​ស្រស់ស្អាត​មែន ប៉ុន្តែ​នាង​នៅតែមាន​ការព្រួយបារម្ភ​ពី​ការឡើង​គីឡូ ជាពិសេស​គឺ​ឡើង​ខ្លាញ់​នៅ​ក្បាលពោះ ហើយ​ចុង​ក្រោយនេះ​នាង​សម្រេចចិត្ត​ទៅ​បូម​ខ្លាញ់​នៅ​គ្លីនិក​របស់ សារាយ ស​ក្ខ​ណា ។ តាមរយៈ​វិ​ដេ​អូ​ដែល សុខ សោ​ម៉ា​វ​ត្តី បាន​ឡាយ​នាពេល​កន្លងមក ពិតជា​ធ្វើឱ្យ​ទស្សនិកជន​ព្រឺ​សម្បុរ​ជំនួស​នាង ប៉ុន្តែ​មើលទៅ សុខ សោ​ម៉ា​វ​ត្តី ធ្វើ​ដូច​ធម្មតា គ្មាន​ការឈឺចាប់​អ្វី​ទាំងអស់ ។​

​នេះ​ជា​លើកដំបូង​ហើយ​ដែល សុខ សោ​ម៉ា​វ​ត្តី បង្ហាញ​ពី​សកម្មភាព​ពិតៗ​ដែល​នាង​បាន​ចូល​គ្លីនិក​ថែរក្សា​សម្ផស្ស ដើម្បី​បូម​ខ្លាញ់​ក្បាលពោះ​របស់ខ្លួន​ចេញ អ្នក​ដែល​បាន​មើល​វិ​ដេ​អូ​នេះហើយ តែ​លាន់មាត់​ថា គួរឱ្យខ្លាច និង​ព្រឺ​សប្បុ​រណាស់ ។

​សម្រាប់ សុខ សោ​ម៉ា​វ​ត្តី ហាក់ដូចជា​គ្មាន​អារម្មណ៍​ខ្លាច​អ្វី​ទាំងអស់ ផ្ទុយទៅវិញ​នាង​បែរជា​និយាយថា អត់​ឈឺ​សោះ នាង​ថែមទាំង​ក្លាហាន​ឱ្យគេ​បូម​ខ្លាញ់ និង​បង្ហាញ​ពី​រូបភាព​ពិតៗ​ឱ្យ​គ្រប់គ្នា​បានឃើញ​ទៀតផង ។

សុខ សោ​ម៉ា​វ​ត្តី កាន់តែ​ស្រស់ស្អាត​ឡើងៗ ទោះបីជា​នាង​មាន​កូនស្រី​ម្នាក់​និង​មាន​អាយុ​ច្រើន​បន្តិច​ក្តី ប៉ុន្តែ​រូប​សម្រស់​នាង​នៅតែ​ស្រស់​មិន​ចាញ់​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះទេ ដូច្នេះហើយ​ទើប​ធ្វើឱ្យ​បណ្តា​ផលិតកម្ម​ជាច្រើន​នៅតែ​ពេញចិត្ត​ហៅ​នាង​ថត​ជា​បន្តបន្ទាប់ ។​

​តោះ​ទស្សនា​វិ​ដេ​អូ​ដែល សុខ សោ​ម៉ា​វ​ត្តី បូម​ខ្លាញ់​ក្បាលពោះ​របស់​នាង​ទាំងអស់គ្នា ៕



ប្រភព៖ pmhotnews


 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១