ប្រវត្តិតារាចម្រៀង កែវ វាសនា កម្សត់ដល់ម្លឹងផង !

ថ្ងៃអង្គារ 07 ខែវិច្ឆិកា 2017

ទំហំអក្សរ៖

​ទម្រាំ​តែ​បោះជំហាន​មកដល់​គោលដៅ​ដូច​សព្វថ្ងៃនេះ​តារាចម្រៀង កែវ វាសនា បាន​ឆ្លងកាត់​ការតស៊ូលំបាក​ក្នុង​ឆាកជីវិត​ជាច្រើន ។​

​កែវ វាសនា ពេលនេះ​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន​លោក​បាន​រៀបការ​ជាមួយ និង ​កូនស្រី​សេដ្ឋី​លី នៅ​ម្តុំ​សាលា​គំរូ​ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី ១០ ឧសភា ២០១៦ បន្ទាប់ពី​បាន​ស្គាល់គ្នា​ជា​យូរ​ឆ្នាំ​រួចមក ។​ បន្ទាប់ពី​រួមរស់​ជាមួយ គ្នា​ពួកគេ​ក៏​ទទួលបាន​ចំណងដៃ​អនុស្សាវរីយ៍​ជា​កូនប្រុសម្នាក់​ឈ្មោះ Chu Fu និង ត្រូវបាន​បង្កើត​ដោយ​ការវះកាត់​ព្រោះ​កូន​នោះ​ថ្លោស​ពេក​ទម្ងន់​ដល់​ទៅ ៤ គីឡូក្រាម ២ នា​ថ្ងៃទី ២ មករា ២០១៧ ។​

​រំឭក​ពី​ប្រវត្តិ​អតីតកាល កែវ វាសនា ស្ថិតនៅក្នុង​គ្រួសារ​ក្រីក្រ​មួយដែល​គ្មាន​ដីស្រែ​ចម្ការដូច​អ្នកភូមិ​ឯទៀត​ទេ ។ ក្រៅពី​រៀន​នៅក្នុង​សាលា កែវ វាសនា និង ​បងប្អូន​របស់គេត្រូវ​ស្វែងរក​ប្រកប​របរ​ផ្សេងៗ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ដូចជា​ស៊ីឈ្នួល​ដក​ស្ទូង ច្រូតកាត់ និង​ដាក់មង ចាប់​ត្រី​ជាដើម​។​ល​។ តែ​ទោះបីជា​គេ​ស្ថិតក្នុង​ជីវភាព​រស់នៅ​លំបាកលំបិន​យ៉ាង​ដូច្នេះ​ក្ដី ក៏​មិន​បោះបង់ចោល​ការសិក្សា​ដែរ ។ គេ​បាន​ព្យាយាម​រៀនសូត្រ​រហូតដល់​ស្ថានភាព​ចុងក្រោយ​ពុំ​អាច​បន្ដ​ការសិក្សា​បាន​តទៅទៀត កែវ វាសនា បាន​បោះបង់ចោល​ការសិក្សា​ត្រឹម​ថ្នាក់​ទី ១២ ហើយ​បង្ខំចិត្ត​ឃ្លាតឆ្ងាយ​ពី​ឪពុកម្ដាយ​បងប្អូន និង ភូមិ កំណើត​ដោយ​ក្ដី​អាឡោះអាល័យ​មក​រស់នៅ​ជាមួយ​ម្ដាយមីង​ក្នុង​ក្រុងភ្នំពេញ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ ។​
សូម្បីតែ​ទៅសុំ​គេ​រត់​តុ​តាម​ហាង​ក៏​មិនបាន​ព្រោះ​ម្ចាស់​ហាង​មាន​អ្នកបម្រើ​គ្រប់គ្រាន់​អស់​ទៅហើយ​ ។ ស្ថិតក្នុង​ស្ថានភាព​ដ៍​អស់សង្ឃឹម​នេះ កែវ វាសនា បម្រុង​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ ប៉ុន្ដែ​ដោយសារនឹកឃើញ​ទៅដល់​សម្លេង​ច្រៀង​របស់គេ​ដែល​កាលពី​នៅ​ភូមិកំណើត​ធ្លាប់​ច្រៀង​ឲ្យ​អ្នកភូមិ​ស្ដាប់ ហើយ​ត្រូវបាន​ពួកគេ​ទាំងនោះ​ពោល​សរសើរ​ថា​ច្រៀង​ពីរោះ​ទើប​ងាក​ទៅរក​ចាប់​អាជីព​ចម្រៀង​ព្រោះ​យល់ថា​ជា​មុខរបរ​ដែល​ពុំ​ចាំបាច់​ចំណាយ​ដើមទុន ​។ គិត​ឃើញ​ដូច្នេះហើយ កែវ វាសនា បាន​ចូល​ហាត់​ច្រៀង​ដើម្បី​បាន​ឈោង​ចាប់យក​អាជីព​ជា​អ្នកចម្រៀង​ ។​

​នឹកឃើញ​ទៅដល់រ​បរជា​អ្នកចម្រៀង​នោះគេ​ក៏បាន​ព្យាយាម​ខិតខំ​ហាត់ពត់​សម្លេង និង​ហាត់​ច្រៀង​សម្ដែង​នៅក្នុង​ក្លឹប​ “​តារា​មាស​” និង​ក្លឹប “​ប្រជា​នុ​ភាព​” យ៉ាង​យកចិត្តទុកដាក់​ដោយនៅ​ពេលនោះ​គ្រាន់តែ​សង្ឃឹមថា​ឱ្យបាន​ក្លាយ​ត្រឹមតែ​ជា​អ្នកចម្រៀង​តាម​ភោជនីយដ្ឋាន ឬក៏​រង្គសាល​តែប៉ុណ្ណោះ គឺ​ពុំ បាន​នឹក​ស្រមៃ​ចង់​ក្លាយជា​អ្នកចម្រៀង​ល្បី​នោះឡើយ ​។​

​លើសពី​ការរំពឹងទុក​នៅពេលដែល​ផលិតកម្ម SSB ជ្រើសរើស​អ្នកចម្រៀង​គេ​ក៏បាន​ទៅ​សាក​សម្លេង​ដោយ​លើកយក​បទ​សិលា​ចាំ​ស្នេហ៍​, ស្ទឹង​ស្នេហ៍​កំសត់​…​មក​ច្រៀង​សាក​សម្លេង​ក្នុង​ផលិតកម្ម ហើយ​បាន​ជាប់​ចំណាត់ថ្នាក់​ក្លាយជា​អ្នកចម្រៀង​ប្រចាំ​ផលិតកម្ម​នោះ ។​

បន្ទាប់ពី​ផលិតកម្ម SSB ក្ស័យធន​គេ​ក៏​ទៅ​ច្រៀង​នៅ​ផលិតកម្ម M រួច​ក៏​ទៅ​ច្រៀង​ឱ្យ​ផលិតកម្ម​សាន់​ដេ ហើយ​ចុងឆ្នាំ​ ២០១៥ ​ក៏​លេច​ធ្លាយ​ព័ត៌មាន​ថា​ចូល​ផលិតកម្ម​ថោ​ន​រហូតមក ៕

ប្រភព៖ pmhotnews


 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១