• តារា​ម៉ូ​ដែល​អាមេរិក​ម្នាក់ ដាក់ «លក់ព្រហ្មចារីលើអនឡាញ» ប្រកបដោយ​ជោគជ័យ ក្នុងតម្លៃខ្ពស់កប់ពពក

    ថ្ងៃពុធ 29 ខែវិច្ឆិកា 2017

    ទំហំអក្សរ៖

    ថ្មីៗ​នេះតារា​ម៉ូ​ដែល​អាមេរិក​ម្នាក់បានបញ្ចប់​ការដាក់​លក់​ព្រហ្មចារី​របស់​នាងប្រកបដោយ​ជោគជ័យ ដោយ​នាង​ត្រូវបាន​បុរស​ម្នាក់ហ៊ាន​ឱ្យ​តម្លៃ​ក្បែរ ៣ ​លាន​ដុល្លារ ។ ប្រភពព័ត៌មានបានឱ្យដឹងថា តារា​ម៉ូ​ដែល​ស្រី​សិច​ស៊ី​ខាងលើមាន​ឈ្មោះថា Giselle អាយុ ១៩ ឆ្នាំ បានប្រកា ស​លក់​ព្រហ្មចារី​របស់​នាងនៅលើ​គេ​ទំព័រ​របស់​អាល្លឺម៉ង់ មួយ​ឈ្មោះ Cinderella Escorts ហើយ​សម្រាប់​ការដាក់​លក់​ព្រហ្មចារី​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​របស់​ស្រី​ស្អាត​រូបនេះ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំងពី​សំណាក់​បុរស​អ្នកមានៗ នៅ​ទូទាំង​សាកលលោក ។

    ​ប្រភព​បាន​បន្តថា ទីបំផុត​ព្រហ្មចារី​របស់ Cinderella Escorts ត្រូវបាន​បុរស​អ្នកមាន​ម្នាក់មកពី​រាជធានី Abu Dhabi នៃ​ប្រទេស​អារ៉ាប់​រួម ហ៊ាន​ឱ្យ​តម្លៃ​ខ្ពស់​រហូតដល់​ទៅ ២.៨​ លាន​ដុល្លារ​ឯណោះ ។ ​ក្រោយ​ទទួលបាន​តម្លៃ​ខ្លួន​ខ្ពស់​លើសលប់​លប់​ដល់​ថ្នាក់​នេះ Cinderella Escorts បានបង្ហាញ​អារម្មណ៍​រំភើប​ថា សុ​បិ​ន្ត​របស់​នាង​ក្លាយជា​ការពិតហើយ ហើយ​លុយ​ទាំងនេះ នាង​នឹង​យកទៅ​ប្រើប្រាស់​នៅ​ជីវភាព​រស់នៅ ដូចជា ទិញ​ផ្ទះ បង់ថ្លៃ​ការសិក្សា​នៅក្នុង​សា​លក​វិទ្យាល័យ និង ធ្វើដំណើរ​កម្សាន្ត​ជុំវិញ​ពិភពលោក ៕

    ប្រភពអត្ថបទ៖ pmhotnews


     កែសម្រួលដោយ៖ ម៉ាយធីវី

    បន្ថែមទៀត