• អត្ថប្រយោជន៍​ហួសស្មាន​នៃ​ពងក្ងាន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ទាន់​បាន​ដឹង

    ថ្ងៃពុធ 29 ខែវិច្ឆិកា 2017

    ទំហំអក្សរ៖

    យោង​តាម​គំនិត​ដ៏​ពេញនិយម ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ញ៉ាំ​ពងក្ងាន​ដើម្បី​ឱ្យ​កូន​កើត​មក​ឆ្លាត រហ័សរហួន។ ដោយសារ​ជំនឿ​នេះ ម្តាយ​ជាច្រើន​បាន​ជ្រើស​យកពងក្ងាន ព្រោះ​ខ្លាច​រឿង​មិន​ល្អ​កើតឡើង។ ពង​ក្ងាន ជា​សាច់​ស៊ុត​ដ៏​កម្រ​ជាង​ស៊ុត​ដទៃ។ ប៉ុន្តែ​ពងក្ងាន​គ្មាន​តម្លៃ​ទេ ព្រោះ​បរិមាណ​សារធាតុចិញ្ចឹម​របស់​វា​មិន​ល្អជាង​ស៊ុត​មាន់ ស៊ុត​ទា​ទេ។

    យោង​តាម​ការសិក្សា​បាន​ឱ្យ​ដឹង​ថា ស៊ុតក្ងាន​ផ្ទុក​ប្រូតេអ៊ីន 13.5% លីពីត 13.2% វីតាមីន A 0.33% វីតាមីន B1 0.10% វីតាមីន B2 0.30% ត្រង់​ចំណុច​នេះ​ធ្វើឱ្យ​ពងក្ងាន​ក៏​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​អាហារ​សម្បូរ​សារធាតុចិញ្ចឹម​ដែរ។

    ទោះបី​ជា​យ៉ាងណា​ក៏ដោយ បើ​ធៀបនឹង​ពងមាន់ វា​មាន​សារធាតុចិញ្ចឹម​សំខាន់ 2 គឺ ប្រូតេអ៊ីន និង​វីតាមីន A។ បរិមាណ​ប្រូតេអ៊ីន​អាច​ស្មើគ្នា តែ​ស៊ុតក្ងាន​មាន​ផ្ទុក​វីតាមីន A តិចជាង​ស៊ុត​ដទៃ។

    ស៊ុតក្ងាន៖ ប្រូតេអ៊ីន (13.5%) វីតាមីន A (0.33%) ស៊ុត​មាន់ ស៊ុត​ទា៖ ប្រូតេអ៊ីន (12.5%) វីតាមីន A (0.70%)

    មិន​តែប៉ុណ្ណោះ ស៊ុតក្ងាន​ក៏​មាន​ផ្ទុក​លីពីត​ច្រើន (13.2%) និង​កូឡេស្តេរ៉ុល ស្រប​ពេល​ដែល​បរិមាណ​លីពីត​ក្នុង​ពងមាន់​មាន​តែ 11.6% ហើយ​កម្រិត​កូឡេស្តេរ៉ុល​ទាប។ សារធាតុ 2មុខ​នេះ​ងាយ​ធ្វើឱ្យ​ឡើង​គីឡូ និង​លើស​ឈាម។ ដូចនេះ​ម្តាយ​គួរ​ទទួលទាន​ស៊ុតក្ងាន​ត្រឹមតែ 1 ក្នុង​មួយ​សប្តាហ៍៕

    ប្រភពអត្ថបទ៖ pmhotnews


     កែសម្រួលដោយ៖ ម៉ាយធីវី

    បន្ថែមទៀត