• រឿង សារ័ត្ន ប៉ះដៃគូចាស់ ឡៅ ចន្ទ្រា ខណៈ ហ៊ីម សេរី ជួបកីឡាករថៃ កែងដែង លើកទីពីរ

    ថ្ងៃសុក្រ 01 ខែធ្នូ 2017

    ទំហំអក្សរ៖

    កម្មវិធីប្រដាល់ Ganzberg Uber Fighter ថ្ងៃសុក្រ ទី ១ ធ្នូ នាសង្វៀន MYTV អ្នកប្រដាល់គុនខ្មែរ រឿង សារ័ត្ន ត្រូវប៉ះដៃគូចាស់របស់សិស្សរូមក្លិបមកពីប្រទេសថៃ ចេកងួន ដែនយីម ខណៈ ហ៊ីម សេរី ត្រូវជួបកីឡាករថៃ កែងដែង ភ្នំដងរ៉ាក់ ជាលើកទីពីរ ។ រឿង សារ័ត្ន សិស្សសាលាគុនទ័ពពិសេសឆ័ត្រយោង៩១១ ប្រកួតជាមួយកីឡាករថៃ ចេកងួន ដែនយីម ដែលធ្លាប់ចាញ់ ឡៅ ចន្ទ្រា ពីរដងរួចមកហើយ ។ ចំណែកកូនសិស្សរបស់លោក មាស សុខគ្រី ត្រូវតតាំងជាមួយកីឡាករមកពីខេត្តសុរិន្ទ៍ ដែលពួកគេធ្លាប់ស្មើពិន្ទុគ្នាម្តង ហើយនេះជាជំនួបលើកទីពីរ របស់ពួកគេ ។ ក្រៅពីការប្រកួតមិត្តភាពអន្តរជាតិនេះនៅមានការប្រកួតរវាងកីឡាករខ្មែរជាមួយខ្មែរចំនួនពីរគូ ទៀតដែលចាប់ផ្តើមពីម៉ោង ៨ យប់ និងផ្សាយតាមទូរទស្សន៍ MYTV ៕ 


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត