• ការចាប់ឆ្នោតផ្គូផ្គងក្រុមនៅ FIFA World Cup 2018 នឹងធ្វើនៅរុស្ស៊ីយប់នេះ

    ថ្ងៃសុក្រ 01 ខែធ្នូ 2017

    ទំហំអក្សរ៖

    ប្រទេសរុស្ស៊ី កំពុងរៀបចំទីតាំង និងការដំណើរការនានានៃកម្មវិធី ចាប់ឆ្នោតផ្គូផ្គងក្រុមទាំង៣២ សម្រាប់ការប្រកួតបាល់ទាត់ FIFA World Cup 2018 ដែលកម្មវិធីផ្គូផ្គងនឹងដំណើរការនៅយប់នេះ នាវិមាន Kremlin Palace ទីក្រុង Moscow។



    អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសដែលឈ្នះ World Cup’s Golden Boot ឆ្នាំ១៩៨៦ លោកGary Lineker និងអ្នកសារពត៌មានកីឡារបស់រុស្ស៊ី Maria Komandnaya នឹងធ្វើជាពិធីករសំខាន់សម្រាប់ការប្រកាសក្នុងកម្មវិធី ខណៈជំនួយការទាំង៣ ក្នុងការផ្គូផ្គង លោក Laurent Blanc, Gordon Banks និង Fabio Cannavaro ក៏នឹងវត្តមាននៅពេលនោះដែរ។

    នៅក្នុងទម្រង់នៃការផ្តូផ្គងគឺក្រុមទាំង៣២ត្រូវបែងចែកជា៤តារាង ពីខ្ពស់ទៅទាបតាមចំណាត់ថ្នាក់របស់ FIFA។តារាងទាំង៤នឹងត្រូវចាប់ឆ្នោតបែងចែកក្រុមទាំងអស់ទៅជា៨ពូលពី Aដល់H ដោយ១ពូលមាន៤ក្រុម។ ម្ចាស់ផ្ទះរុស្សីនៅពូលAដោយស្វ័យប្រវត្តិ ហើយបន្ទាប់មកទើបការរើសក្រុមចេញពីតារាងទាំង៤ចែកទៅតាមពូលនីមួយៗ។



    ក្រុមមកពីទ្វីបតែមួយនឹងមិនស្ថិតនៅក្នុងពូលជាមួយគ្នាទេ លើកលែងតែទ្វីបអឺរ៉ុបដែលមានចំនួនច្រើនជាងគេ ទើបអាចមាន២ក្រុមស្ថិតនៅក្នុងពូលជាមួយគ្នាបាន។ គួរបញ្ជាក់ថា កម្មវិធីចាប់ឆ្នោតផ្គូផ្គង់ ក្រុមទាំង៣២នៅពានរង្វាន់ FIFA World Cup ក៏នឹងមានផ្សាយបន្តផ្ទាល់ លើកញ្ជក់ទូរទស្សន៍ MYTV ផងដែរ ចាប់ពីវេលាម៉ោង ៩:៤៥ យប់នេះតទៅ៕


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត