• អ្នកណាមិនកោត បើបងស្រី ដេននី ក្វាន់ លេងពាក់មាសទាំងដុលឡើងជ្រែកខ្លួនបែបនេះ !

    ថ្ងៃអង្គារ 05 ខែធ្នូ 2017

    ទំហំអក្សរ៖

    អ្នកនាង ចោម ច័ន្ទ ដែល​ប្រិយមិត្ត​ស្គាល់​យ៉ាងច្បាស់​ថា​ជា​បងស្រី​របស់​តារា​សម្តែង​ស្រី​សិច​ស៊ី ដេ​ន​នី ក្វាន់ បានធ្វើឱ្យ​មហាជន និង អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ភ្ញាក់​ផ្ញើ​ល​ជាខ្លាំង ក្រោយពី​អ្នកនាង​បង្ហាញ​គ្រឿងអលង្ការ​មាស​សុទ្ធ​ទាំង​ដុំ និង បាន​ពាក់​វាយ៉ាងស្រស់ស្អាត​បែបនេះ ។​

    ​ប្រិយមិត្ត​ប្រហែលជា​បានដឹង​រួច​ដែរ​មកហើយ​ថា គ្រួសារ​តារា​សិច​ស៊ី ដេ​ន​នី ក្វាន់ ជា​គ្រួសារ​មួយ​រស់នៅក្នុង​ភាពសម្បូរ​បែបណា​ស់ ពោលគឺ​គ្រួសារ​មួយ​នេះ​មាន​គ្រប់សព្វ​បែបយ៉ាង ទាំង​ផ្ទះ​វីឡា​ធំ​ទ្រនំ​ខ្ពស់ រថយន្ត​ទំនើបៗ ប្រាក់​ចាយ​ពេញៗ​ដៃ របរ​រកស៊ី និង អ្វីដែល​សំខាន់​នោះ​របស់​ប្រើប្រាស់​ពាក់​នឹង​ខ្លួន​ក៏​សុទ្ធតែ​មានតម្លៃ​ថ្លៃ​កប់​ពពក​ផងដែរ ។ ជាក់ស្តែង​ក្រ​ឡែក​មើល​តែ​បងស្រី​របស់​តារា​សម្តែង ដេ​ន​នី ក្វាន់ គឺ​អ្នកនាង ចោម ច័ន្ទ ដែល​ថ្មីៗ​នេះ​បានបង្ហាញ​គ្រឿងអលង្ការ​មាស​សុទ្ធ​ជា​ឈុតៗ​របស់ខ្លួន​ប្រកបទៅដោយ​ពណ៌​ក្រហមឆ្អិនឆ្អៅ​ឡើង​ផ្ញើ​ល​ពេញ​ហ្វេ​ស​ប៊ុ​ក ។​

    ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ គឺ​ម៉ូដ​មាស​សុទ្ធ​ដ៏​ក្រហមឆ្អិនឆ្អៅ​របស់​អ្នកនាង ចោម ច័ន្ទ សុទ្ធ​តែមាន​ម៉ូដ​ស្រស់ស្អាត រីឯ​ទំហំ​ក៏​ធំៗ​គួរឱ្យ​ជាទី​ចេតនា​ពេក​ក្រៃ ដែល​ស្របទៅនឹង​ការលើកឡើង​របស់​អ្នកនាង​ផ្ទាល់​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា «​ខំ​ធ្វើ​មាស​ពាក់​សុទ្ធតែ​ម៉ូដ​ពិសេសៗ​ច្រើន​ឈុត​ដល់​ទ្បូ​វ​កា​ទ្បៃ​ធ្វើ​ម៉ូដ​តាម​ពេញ​ទឹក​ពេញ​ដី​ហ៊ឺ​ម​…​ម៉ូដ​ក្រោយ​ចាំមើល​មាន​អ្នក​លួច​ម៉ូដ​តាម​អត់​?? កា​ទ្បៃ​ឱ្យដឹងថា​កា​ទ្បៃ មាសទឹកដប់​នៅតែ​មាស​ដប់​ខំ​លួច​ម៉ូដ​តាម​តួឯក ឥណ្ឌា​ទ្បូ​វ​ចង់​សាំ​នឹង​អ្នក​តាម​យក​ម៉ូដ​ហ្នឹង​តែម្តង​» ៕ 








    ប្រភព៖ pmhotnews


     កែសម្រួលដោយ៖ ម៉ាយធីវី

    បន្ថែមទៀត