• មួយសន្លឹកនេះ តារាកំប្លែង វ៉ាន់ នីឡា ត្រូវគេលាន់មាត់ថា ស្អាតដូចព្រះនាង !

    ថ្ងៃពុធ 06 ខែធ្នូ 2017

    ទំហំអក្សរ៖

    ជារឿយៗ​ប្រិយមិត្ត​ប្រាកដជា​ធ្លាប់​ឃើញ​សម្រស់​កូនស្រី​លោកតា វ៉ិ​ច​ទ័​រ ដែលជា​តារា​កំប្លែង​ស្រី​វ័យក្មេង​ដ៏​ល្បី វ៉ាន់ នី​ឡា បង្ហាញខ្លួន​ក្នុង​សម្លៀកបំពាក់​សម្អាងការ​បែប​ប្រពៃណី​ខ្មែរ ឬ​ក្នុង​ឈុត​កូនក្រមុំ ដោយ​រំលេច​នូវ​ភាពស្រស់ស្អាត សុភាព​ទន់ភ្លន់​គួរឱ្យ​ចង់​គយគន់​បង្កើត​ចេញ​ជា​ពាក្យពេចន៍​សរសើរ​ពី​សំណាក់​មហាជន​មិន​ដាច់​ពី​មាត់ ។​

    ​ដោយឡែក​មួយរយៈ​នេះ តារា​កំប្លែង​ស្រី​វ័យក្មេង វ៉ាន់ នី​ឡា ហាក់​មិនសូវមាន​សកម្មភាព​ក្នុង​ការថត​តុបតែង​ឱ្យ​សម្អាងការ​នានា​ដូច​កាលពីពេល​កន្លងទៅ​នោះទេ ។ តែ​យ៉ាងណា ទើបតែ​នៅមុននេះ តារា​ស្រី​វ័យក្មេង​សាច់​សខ្ចី​ខាងលើ ស្រាប់តែ​បញ្ចេញ​រូបថត​មួយ​សន្លឹក​នៅលើ​បណ្ដាញ​អ៊ី​ន​ស្ដ្រា​ក្រាម​របស់ខ្លួន កំពុង​ធ្វើឱ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ។​

    ​តារា​ស្រី​ដែល​ទទួលបាន​សន្ទុះ​នៃ​ការគាំទ្រ​ច្រើន​ផុសផុល​ទាំង​វ័យក្មេង វ៉ាន់ នី​ឡា បាន​បញ្ចេញ​រូបថត​មួយ​សន្លឹក​ក្នុង​ឈុត​រ៉ូ​ប​កូនក្រមុំ​វែង​អូស​ដី​យ៉ាង​ស្រស់​សោភា ធ្វើឱ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ខាងលើ សម្លឹង​មិន​ដាក់​ភ្នែក ។ រឿង​ដែល​ពិសេស​ជាង​នេះ អ្នកគាំទ្រ​ជាច្រើន​បាន​ផ្ទុះ​មតិ​ស្រដៀង​គ្នា​ថា វ៉ាន់ នី​ឡា ស្អាត​ប្រៀបដូចជា​ព្រះ​នាង​ពេល​គ្រង​រ៉ូ​ប​មួយ​នេះ​ទៀតផង ៕

    ប្រភព៖ pmhotnews


     កែសម្រួលដោយ៖ ម៉ាយធីវី

    បន្ថែមទៀត