• មិនទាន់ដល់ថ្ងៃកំណើតផង ទេព បូព្រឹក្ស ទទួលបានកាដូតម្លៃកប់ពពតពីដៃគូ

    ថ្ងៃពុធ 06 ខែធ្នូ 2017

    ទំហំអក្សរ៖

    ​ព្រឹក​នេះ​ស្រី​ស្រស់ ទេព បូ​ព្រឹក្ស បានទទួល​កាដូ​យ៉ាង​ភ្ញាក់ផ្អើល​ពី​ដៃគូ​របស់ខ្លួន ធ្វើឱ្យ​នាង​រំភើបចិត្ត​ជាខ្លាំង​ជាមួយនិង​កាដូ​មុនពេល​កំណត់​បែបនេះ ។​

    ​មកទល់ពេលនេះ​ទំនាក់ទំនង ទេព បូ​ព្រឹក្ស និង ដេវីត នៅតែ​ស្និទ្ធស្នាល​និង​គ្នា មិន​ថា​ទៅ​ចូលរួម​កម្មវិធី​អ្វី​នោះទេ អ្នក​ទាំងពីរ​តែងតែ​បង្ហាញ​ភាពស្និទ្ធស្នាល​និង គ្នា​ឱ្យ​មិត្តភក្តិ​បានឃើញ ។
    ​ដោយឡែក​ព្រឹក​នេះ ទេព បូ​ព្រឹក្ស បាន​សរសេរ​នៅលើ ហ្វេ​ស​ប៊ុ​ក របស់ខ្លួន​នាពេល​ប៉ុន្មាន​ម៉ោង​មុននេះ​រួមជាមួយ​រូប​ទូរស័ព្ទ​មួយ​ថ្មី​មួយគ្រឿង​ថា « Thanks Sweeite Ngoun Chan Davith សម្រាប់​កាដូ​ខួបកំណើត​នេះ​ចាស ! ដែល​បានឱ្យ​មុន​ថ្ងៃ ហួស​ស៊េរី​មែន បានឱ្យ​លឿន​ម៉េ​ស » ។​

    ​អ្នកគាំទ្រ​តារាចម្រៀង​សិច​ស៊ី ទេព បូ​ព្រឹក្ស សុទ្ធតែ​លាន់មាត់​សរសើរ​ពី​ទឹកចិត្ត​របស់ ដេវីត គ្រប់ៗ​គ្នា ហើយ​ម្នាក់ៗ​ថែមទាំង​និយាយថា​ពិតជា​ស្វី​ត​និង​គួរឱ្យ​ស្រឡាញ់​ណាស់ ។ ដោយឡែក អ្នក​ខ្លះទៀត បានបង្ហាញនូវអារម្មណ៍ច្រណែន និង ទេព បូ​ព្រឹក្ស ៕

    ប្រភព៖ pmhotnews


     កែសម្រួលដោយ៖ ម៉ាយធីវី

    បន្ថែមទៀត