• មឿន សុខហ៊ុន និង ឡុង ជិន ប៉ះដៃគូចាស់ដូចគ្នា នៅសង្វៀន MYTV

    ថ្ងៃព្រហស្បតិ៍ 07 ខែធ្នូ 2017

    ទំហំអក្សរ៖

    អ្នកប្រដាល់គុនខ្មែរពីររូបគឺ មឿន សុខហ៊ុន និង ឡុង ជិន នឹងជួបជាមួយដៃគូចាស់របស់ខ្លួន នៅសង្វៀន MYTV សប្តាហ៍ថ្ងៃសុក្រ ទី ៨ ធ្នូ ឆ្នាំ២០១៧ ។ អ្នកប្រដាល់ មឿន សុខហ៊ុន ត្រូវប៉ះកីឡាករថៃ ចៅប៊យ ដែលប្រកួតនៅសង្វៀន ផ្សេងអ្នកប្រដាល់ឆ្លងដែនរូបនេះដាក់ឈ្មោះថា អារ៉ាមប៊យ ។

    ប្រកួតចុងក្រោយរបស់អ្នកទាំងពីរកីឡាករនៃក្លិប ពុទ្ធសេរីវង្ស បានយកឈ្នះ កីឡាករមកពីខេត្តណាខនរ៉ាតសីម៉ា ប្រទេសថៃ នា សង្វៀន អាស៊ីអគ្នេយ៍ ដោយពិន្ទុ ។ ចំណែក ឡុង ជិន នៃក្លិបខ្លារខិនមានរិទ្ធ ត្រូវសងសឹកជាមួយកីឡាករថៃ ម៉ាម៉ៃ ស៊ីតយ៉តឈាន លើប្រភេទទម្ងន់ ៥៧ គីឡូក្រាម ។

    កាលពីប្រកួតលើកទីមួយកូនសិស្សរបស់លោក មាស វណ្ណឌី បានយកឈ្នះកីឡាករមកពីខេត្ត ឧត្តនថានី ត្រឹមពិន្ទុតែប៉ុណ្ណោះ ។ ក្រៅពីគូមិត្តភាពអន្តរជាតិនេះ នៅមានគូខ្មែរជាមូយខ្មែរចំនួនពីរគូទៀត ដោយការប្រកួតនឹងធ្វើឡើងចាប់ពីម៉ោង ៨ យប់ នឹងផ្សាយផ្ទាល់នាសង្វៀន MYTV ៕


     កែសម្រួលដោយ៖ ម៉ាយធីវី

    បន្ថែមទៀត