• David Beckham ថាអង់គ្លេសចាប់បានពូលល្អ នៅ FIFA World Cup 2018

    ថ្ងៃព្រហស្បតិ៍ 07 ខែធ្នូ 2017

    ទំហំអក្សរ៖

    អតីតខ្សែបម្រើ Man UTD, David Beckham បានអោយដឹងថាក្រុមតោកំណាចអង់គ្លេស ចាប់ពូលល្អមួយ នៅ FIFA World Cup 2018 ប៉ុន្តែវាក៏មិនងាយស្រួលដែរសម្រាប់ការប្រកួតនោះ។ ការលើកឡើងនេះ ខណៈ បុរសវ័យ៤២ឆ្នាំ ចូលរួមកម្មវិធី សប្បុរសធម៌ដែលធ្វើឡើងនាទីក្រុងឡុងដ៍។

    អង់គ្លេសបានផ្គូរផ្គងចូល ពូល G ដែលមាន បែលហ្ស៊ិក ប៉ាណាម៉ា និងទុយនេស៊ី នៅក្នុងកម្មវិធីចាប់ឆ្នោតក្រុមទាំង៣២ ដែលដំណើរការនាទីក្រុង Moscow កាលពីពេលកន្លងទៅ។ ម្ចាស់ជើងឯក England Player of the Year 2003 និយាយបែបនេះ វាជាការផ្គូផ្គងដែលល្អណាស់ ហើយលោកគិតថាអង់គ្លេសមិនបញ្ហាទេ។

    យ៉ាងណាមិញយើងក៏មិនអាចមើលស្រាលបានដែរ ព្រោះគ្រប់ការប្រកួតសុទ្ធតែមានភាពតានតឹងរបស់វា តែលោកជឿថាក្រុមជម្រើសជាតិនឹងធ្វើបានល្អ។ គួរបញ្ជាក់ថា FIFA World Cup 2018 នឹងដំណើរការពីថ្ងៃទី១៤ មិថុនា ដល់ ១៥ កក្កដា ឆ្នាំក្រោយ នាប្រទេសរុស្ស៊ី។ ក្នុងនោះដែរ CBS ដែលមាន CTN CNC MYTV បានទិញសិទ្ធផ្សព្វផ្សាយបន្តផ្ទាល់ ការប្រកួតបាល់ទាត់ពិភពលោកនេះ៕


     កែសម្រួលដោយ៖ ម៉ាយធីវី

    បន្ថែមទៀត