• ប្រធានាធិបតីរុស្ស៊ី ថា ពួកគេនឹងត្រៀមរួចរាល់សម្រាប់ FIFA World Cup 2018

    ថ្ងៃអង្គារ 19 ខែធ្នូ 2017

    ទំហំអក្សរ៖

    ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីម្សិលមិញថា លោកមានទំនុកចិត្តខ្ពស់ថា គ្រប់យ៉ាងនឹងរួចរាល់១០០ភាគរយសម្រាប់ការធ្វើម្ចាស់ផ្ទះ FIFA World Cup 2018 ដ្បិតរុស្ស៊ី មានបទពិសោធរៀបចំព្រឹត្តិការណ៍កីឡាធំៗជាច្រើនមកហើយ។

    បុរសវ័យ៦៥ឆ្នាំលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំមួយនាទីក្រុង Moscow ដោយមានការចូលរួមពីភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាង ១៦០០នាក់ ដោយលោកអះអាងថា ការប្រកួតបាល់ទាត់ពិភពលោកនឹងដំណើរការដោយភាពល្អប្រសើរបំផុត។

    លោក Putin ថ្លែងបែបនេះ ដំណើរការផ្សេងៗបានត្រៀមរួចរាល់ស្រេចបាច់។ បើទោះជាយើងបានពន្យារយៈពេល២ខែ ដើម្បីបង្ហើយកីឡដ្ឋានមួយ ប៉ុន្តែវានឹងរួចរាល់។ ខ្ញុំជឿថា ហេដ្ឋារចនាសម្ព័ន្ធរបស់យើងនឹងបញ្ចប់ទាន់ពេល ហើយមានគុណភាពខ្ពស់ទៀត។ រុស្ស៊ីនឹងធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2018 ពីថ្ងៃទី១៤ មិថុនា ដល់ថ្ងៃទី១៥ កក្កដា នៅទីលានចំនួន១២ដែលស្ថិតទៅទីក្រុងធំៗចំនួន១១ ដូចជានៅ Moscow, Petersburg, Kazan និង Sochi ផងដែរ៕


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត