• ជនបង្កភាពរញ៉េរញ៉ៃនៅ FIFA World Cup 2018 ប្រឈមនឹងជាប់គុកពី៨ដល់១៥ឆ្នាំ

    ថ្ងៃពុធ 27 ខែធ្នូ 2017

    ទំហំអក្សរ៖

    រុស្ស៊ីនឹងដាក់វិធានការតឹងរ៉ឹងនៅ FIFA World Cup 2018 ដោយដាក់ទោសជនបង្កភាពរញ៉េរញ៉ៃ អោយជាប់ពន្ធធនាគារពី៨ដល់១៥ឆ្នាំ ។

    បទបញ្ញាតិនេះគឺដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងជៀសវាងបញ្ហាផ្សេងៗ នៅការប្រកួតពានរង្វាន់ពិភពលោកឆ្នាំក្រោយ។

    ក្រៅពីនេះអាជ្ញាធររុស្ស៊ីក៏ត្រៀមខ្លួនរួចរាល់ដែរក្នុងការដាក់ពិន័យធ្ងន់ធ្ងរលើការទិញសំបុត្រទុកលក់បន្តក្រៅផ្លូវការ ដោយតម្លៃខ្ពស់ជាងការកំណត់ ដោយអ្នកធ្វើទង្វើនេះនឹងពិន័យចន្លោះពី៣ពាន់ផោនដល់ ២ម៉ឺនផោនសម្រាប់ការលួចលក់សំបុត្របន្តមួយសន្លឹក៕


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត