• Neymar ថា បានបទពិសោធន៍ច្រើននៅបារាំង ហើយនឹងប្រើវាជួយប្រេស៊ីលនៅ FIFA World Cup 2018

    ថ្ងៃពុធ 27 ខែធ្នូ 2017

    ទំហំអក្សរ៖

    ខ្សែប្រយុទ្ធ Neymar និយាយថា ការរស់នៅប្រទេសបារាំង គឺបានបទពិសោធន៍ច្រើន ទាំងភាសានិងការលេង ហើយគេកំពុងសម្លឹងមើលភាពជោគជ័យន FIFA World Cup 2018នៅរុស្ស៊ី។

    កីឡាករតម្លៃថ្លៃជាងគេលើលោកអះអាងថា គេបានរៀនសូត្រពីបរាជ័យនៅ FIFA World Cup 2014 ធ្វើអោយគេផ្លាស់ប្តូរល្អជាងមុន ហើយគេនឹងប្រើប្រាស់សមត្ថភាពទាំងអស់ដើម្បីជួយប្រេស៊ីលនៅការប្រកួតឆ្នាំក្រោយ។

    កីឡាករវ័យ២៥ឆ្នាំ រៀបរាប់បែបនេះ “ ខ្លួនគេកាន់តែល្អជាងមុន ព្រោះសន្សំបទពិសោធន៍មករហូត។ ការបរាជ័យធ្វើអោយគេរឹងមាំ ហើយឥឡូវគេដឹងថាត្រូវធ្វើអ្វីខ្លះហើយ សម្រាប់ World Cup ឆ្នាំ ក្រោយ។ ដូច្នេះ Neymar នៅឆ្នាំ២០១៨ គឺល្អជាង Neymar កាលឆ្នាំ២០១៤”។

    អតីតសមាជិក FC Barcelona បានចាកចេញពីទឹកដី Camp Nou មក PSG ក្នុងតម្លៃកំណត់ត្រាពិភពលោក ២២២លានអឺរ៉ូ។ រូបគេអះអាងថា រស់នៅបារាំងគឺមានភាពរីករាយច្រើន៕


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត