• ស្ងាត់ៗ ៖ ទេព បូព្រឹក្ស និង ដេវីត បោះទុនបង្កើតមុខរបររួមគ្នាជាង ១០ ម៉ឺនដុល្លា

    ថ្ងៃអង្គារ 02 ខែមករា 2018

    ទំហំអក្សរ៖

    ​មិន​ត្រឹម​ជា​ដៃគូ​ចម្រៀង​ទេ​ថ្មីៗ​នេះ​មានការ​បង្ហើប​ឱ្យដឹងថា​តារាចម្រៀង​យុវវ័យ​ពីរ​ដួង​គឺ ទេព បូ​ព្រឹក្ស និង ងួន​ចាន់​ដេវីត បាន​ចាប់ដៃគ្នាបង្កើត​មុខរបរ​បន្ថែមទៀត​ដែល​និង​លេច​រូបរាង​នៅក្នុង​ឆ្នាំ​ថ្មី​២០១៨ ។ ពួកគេ​បាន​បោះទុន​ប្រមា ណ​ជា ១០ ​ម៉ឺន​ដុល្លារ ។

    ​ក្រោយពី​បាន​ចាប់​ដៃគូ​ចម្រៀង​ជាមួយគ្នា​គេ​សម្គាល់​ឃើញ ទេព បូ​ព្រឹក្ស និង ងួន ចាន់​ដេវីត កាន់តែ​បង្កើត​ភាពស្និទ្ធស្នាល​ជាមួយគ្នា​យ៉ាងខ្លាំង​ដែល​ពេលខ្លះ​ពួកគេ​បាន​បណ្តើរគ្នា​ទៅលេង​ប្រទេស​ថៃ​ដោយមាន​ពាក់អាវ​គូស្នេហ៍​ទៀត ផង ។ អ្នកគាំទ្រ​ជាច្រើន​សុទ្ធតែ​ចង់ឱ្យ​អ្នកទាំងពីរ​ក្លាយជា​គូស្នេហ៍​និង​គ្នា ។ អ្វីដែល​កត់សម្គាល់​ថ្មីៗ​នេះ​មានការ​បង្ហើប​ថា ទេព បូ​ព្រឹក្ស និង ងួន ចាន់​ដេវីត មាន​គម្រោង​និង​បង្កើតមុខរបរ​រួមគ្នា​គឺ​ការលក់​ផលិតផល​រក្សា​សម្រស់​ធំ​មួយ​ដែល​និង​លេច​រូបរាង​នៅក្នុងពេល​ឆាប់ៗ​នេះ ។

    ​មានការ​បង្ហើប​ពី​សំណាក់​ប្រភព​ស្និទ្ធស្នាល​ជាមួយ​តារា​ទាំងពីរ​ថាបើ​តាម​ដឹង​អ្នក​ទាំងពីរ​មាន​គម្រោង​រកស៊ី​ធំដុំ​គួរសម​ព្រោះ​ជំហាន​ដំបូងមានការ​បោះទុន​ដល់​ទៅជា ១០​ម៉ឺន​ដុល្លារ ។ គេ​រំពឹងថា​របរជំនួញរ​បស់​ពួកគេ​និង​ទទួលបាន​ការគាំទ្រ និង​ជោគជ័យមិនចាញ់អាជីពចម្រៀងទេ ។ កន្លងមក ងួន ចាន់ ដេវីត ធ្លាប់​និយាយថា​ក្រោយពី​ចាប់​ដៃគូ​ជាមួយ ទេព បូ​ព្រឹក្ស លោក​កាន់​តែមាន​ទីផ្សារ​ខ្លាំង​ជាង​មុន​ថែមទៀត ។​

    ​ជាមួយនឹង​ការជូន​ពរពីសំណាក់អ្នកគាំទ្រ​ឱ្យ​របរ​រកស៊ី​បាន​ជោគជ័យ​ក៏មាន​ការសរសើរ​ថា​ពិតជា​មិនធម្មតា​នៅ​វ័យក្មេង​សោះតែ ទេព បូ​ព្រឹក្ស និង ងួន ចាន ដេវីត មានលទ្ធភាព​រកប្រាក់​បាន​ច្រើន​មិន​ចាញ់​តារា​ល្បីៗ​ប៉ុន្មាន​ឡើយ​៕
    ​រូបថត​ហ្វេ​ស​ប៊ុ​ក ទេព បូ​ព្រឹក្ស ។​

    ប្រភព៖ Popular


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត