• ពិតជា​ក្លាហាន អេ​ត​វីន សារភាព​គូស្នេហ៍​មាន​ផ្ទៃពោះ​មុន​រៀបការ​!​

    ថ្ងៃពុធ 03 ខែមករា 2018

    ទំហំអក្សរ៖

    ​មហាជន​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​នៅពេល​តារា​សម្តែង​រូប​សង្ហា អេ​ត​វីន បានប្រកាសថា​លោក​មាន​គូស្នេហ៍​ហើយ​ដែល​ពេលនេះគូស្នេហ៍​របស់លោក​កំពុង​ពរ​ពោះ​ថែម​ទៀតផង ។ អ្វីដែល​កត់សម្គាល់ អេ​ត​វីន បាន​សម្តែង​អារម្មណ៍​រំភើប​សប្បាយរីករាយ​នៅពេល​បានក្លាយជា​ប៉ា ប៉ា របស់គេ​ជា​លើកដំបូង ។

    ​កន្លងមក អេ​ត​វីន មិនដែល​បង្ហាញថា​គូស្នេហ៍​របស់លោក​ជានា​រី​ណា​នោះទេ ។ ប៉ុន្តែ​ថ្មីៗ​នេះ អេ​ត​វីន បាន​បង្ហាញថា​គូស្នេហ៍​របស់លោកគឺ​តារា​សម្តែង​រូប​ស្រស់ ឡុង ថាវ​រី ហើយ​ពេលនេះ​ដែរ​នាង​កំពុង​ពរ​ពោះ​ទៀតផង ។ អេ​ន​វីន បាន​បង្ហោះ​ពាក្យពេចន៍​ដែល​មានន័យថា «អរគុណ​មួយឆ្នាំ​ដែល​មនុស្ស​ម្នាក់​បានផ្តល់​នូវ​ការស្រឡាញ់​ភាពកក់ក្តៅ ភាព​អត់អោន លើកលែងទោស​និង​អធ្យាស្រ័យ​យល់​ពី​ខ្ញុំ​គ្រប់យ៉ាង មិន​ថា​ខ្ញុំ​ខុស​ខ្ញុំ​អាក្រក់​យ៉ាងណា​នាង​នៅតែ​អធ្យាស្រ័យ​ដល់​ខ្ញុំ​នាង​ហត់​ហើយ​ដែល​រយៈពេល​មួយឆ្នាំ​ជា​សង្សារ​ខ្ញុំ​តែ​ពេលនេះ​ចង់​និយាយថា អូន​លែង​ជា​សង្សារ​បង​ទៀតហើយ​បង​សុំ​ប្តូរ​មក​នាម​ជា​ប្រពន្ធ​បានទេ​រីករាយ​គម្រប់​ថ្ងៃ​ខួប​មួយឆ្នាំ​ដែល​ពួកយើង​ស្រឡាញ់គ្នា​និង​ជា​ថ្ងៃ​ដែលអូន​បានផ្តល់​កាដូ​ធំ​បំផុត​ចុងឆ្នាំ​សម្រាប់​បង​នៅ​ឆ្នាំ​ថ្មី​នេះ​ពាក្យ​ថា​ប៉ា ប៉ា បង​សប្បាយចិត្ត​ណាស់​ដឹង​ទេ​រក​អ្វី​មក​និយាយ​មិន​ស្មើ​អរគុណ​មែនទែន​ប្រពន្ធ​សម្លាញ់​បង​ស្រឡាញ់​អូន​ណាស់​តែ​ពេលនេះ​ស្រឡាញ់​កូនជាង​អូន​ហើយ​ណា »​។ អ្វីដែល​គួរឱ្យកត់សម្គាល់​បង្ហោះ​សារមិនទាន់បានប៉ុន្មានផង អេ​ត​វីន បែរជា​លុប​សារ​ទាំងនេះ​ចេញ​វិញ ។​

    ​ជាមួយ​ពាក្យពេចន៍​ទាំងនេះ​បានធ្វើឱ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ព្រោះ​ស្ងាត់ៗ អេ​ត​វីន ប្រកាសថា​ជា​គូស្នេហ៍​របស់​ស្រី​ស្អាត ឡុង ថាវ​រី ហើយ​ថែមទាំង​មែន​កូន​ទៀត ។ ជាមួយនឹង​ការជូន​ពរ​ក៏មាន​ការសរសើរ​ថា​ពិតជា​ក្លា ហាន​មែន​ដែល អេ​ត​វីន សារភាពថា​មានកូនទាំង​មិនទាន់​រៀប​ការដូ​នេះ ។ ប៉ុន្តែ​ក្នុងនោះ​ក៏មាន​ការ​រិៈ​គន់​ពី​សំណាក់​ទស្សនិកជន​មួយចំនួន​ផងដែរ ។

    ​មានការ​បន្ថែមទៀតថា អេ​ត​វីន មាន​គម្រោង​ចូល​រោងការ​នៅ​ចុងឆ្នាំ ២០១៨​នេះ គឺក្រោយពីគូស្នេហ៍របស់លោកសម្រាលកូនរួច ៕

    ​រូបថត​ហ្វេ​ស​ប៊ុ​ក អេ​ត​វីន និង ឡុង ថាវ​រី ។

    ​ប្រភព៖ popular


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត