• នេះជាសម្រស់ពេលមិនផាត់មុខរបស់តារាជួរមុខថៃ ផេនខេក !

    ថ្ងៃព្រហស្បតិ៍ 04 ខែមករា 2018

    ទំហំអក្សរ៖

    ប្រិយមិត្ត​ដែល​និយាយ​តាមដាន​រឿង​ភាគ​ថៃ​ប្រាកដជា​បាន​ស្គាល់​នាង ផេ​ន​ខេ​ក ជា​តារា​សម្ដែង​ស្រី​ជួរមុខ​ប្រចាំ​ប្រទេស​ថៃ​រូបនេះ​ជាក់​មិន​ខាន ដោយ​នាង​តែងតែ​បង្ហាញមុខ​ញឹកញាប់​នៅក្នុង​រឿង​ល្បីៗ​ដែល​សុទ្ធសឹងតែ​ទទួលបាន​ការគាំទ្រ​ផុសផុល​ពី​មហាជន ។​

    ​តារា​ស្រី​ជួរមុខ ផេ​ន​ខេ​ក ក៏​ធ្លាប់​បង្ហាញមុខ​នៅលើ​ទឹកដី​កម្ពុជា​ច្រើនដង​ផងដែរ ក្នុង​នោះគេ​កត់សម្គាល់​ឃើញថា សន្ទុះ​នៃ​ការគាំទ្រ​រូបនាង​ក៏​មិនតិច​នោះដែរ ។ យ៉ាងណាមិញ ជារឿយៗ​ប្រិយមិត្ត​តែង​កោតសរសើរ​ពី​រូប​សម្រស់​ដ៏​ស្រស់​ផូរផង់​របស់​តារា​ស្រី​ដ៏​ល្បី​រូបនេះ​នៅពេល​ផាត់មុខ និង តុបតែង​ខ្លួន​ចូលរួម​កម្មវិធី​នានា​តែប៉ុណ្ណោះ ។​

    ​ដោយឡែក ចំពោះ​រូប​សម្រស់ ផេ​ន​ខេ​ក នៅពេល​មិន​ផាត់មុខ​វិញ ក៏​មើលទៅ​ស្រស់ស្អាត​គួរឱ្យ​ស្រឡាញ់​មួយបែប បូករួម​ទាំង​ស្នាមញញឹម​របស់​នាង​ផង​នោះ កាន់តែ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​មហាជន​ថែម​មួយកម្រិត​ទៀត ៕

    រូបភាព៖ FB & IG ផេនខេក

    ប្រភព៖ popular


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត