• នារី ១៨ ឆ្នាំ ជួលប្រុសស្អាតម្នាក់ ឱ្យជួយ LIVE វីដេអូ ពេលនាងសម្លាប់ខ្លួន (មានវីដេអូ)

    ថ្ងៃសុក្រ 05 ខែមករា 2018

    ទំហំអក្សរ៖

    កាលពីពេល​ថ្មីៗ​នេះ មាន​នារី​វ័យ ១៨ ឆ្នាំ​ម្នាក់​មាន​សភាព​ស្រវឹងស្រា ហើយ​បាន​ហៅ​បុរស​អ្នកបើក​ម៉ូតូឌុប​ឱ្យ​ដឹក​នាង​ទៅ​ម្តុំ​ស្ពាន ពេលទៅដល់​កន្លែងកើតហេតុ នាង​បាន​ប្រាប់​អ្នករត់ម៉ូតូឌុប​ឱ្យជួយ LIVE វីដេអូ​ចូល​ហ្វេ​ស​ប៊ុ​ក​ឱ្យ​នាង ហើយ​នាង​នឹង​ថែម​ប្រាក់​បន្ថែម​ពីលើ​សេវាកម្ម ។​

    ​នារី​រងគ្រោះ​បាន​ប្រាប់​អ្នក​ថត​វីដេអូ​ថា នាង​មិនចេះ​ហែល​ទឹក ហើយ​សភាព​របស់​នាង​គឺ​ហាក់ដូចជា​មនុស្ស​ខូចចិត្ត ព្រោះ​នាង​បើក​ចម្រៀង​ខូចចិត្ត​ស្តាប់​បណ្តើរ រួច​ក៏​ឡើង​អង្គុយ​លើ​បង្កាន់ដៃ ដោយ​មិនបាន​ប៉ុន្មាន​ផង នាង​ក៏​លោត​សម្លាប់ខ្លួន​តែម្តង ។​

    តាមច្បាប់​របស់​ប្រទេស​ថៃ អ្នក​ដែល​ជួយ LIVE វីដេអូ​ឱ្យ​ជនរងគ្រោះ ដោយ​ឃើញ​សភាព​អ្នក​ខូចចិត្ត​ប្រព្រឹត្ត​អំពើរ​ចង់​ធ្វើអត្តឃាត​បែបនេះ តែ​មិន​ជួយ​ហាម និង សង្គ្រោះ ហើយ​ថែមទាំង​បន្ត​ថត​វីដេអូ​បែបនេះ អាច​នឹងត្រូវ​ប្តឹង​ឱ្យ​ជាប់គុក​មិនតិចជាង ១ ខែ ហើយក៏​មានការ​ពិន័យ​ជា​ទឹកប្រាក់​ផងដែរ ។ មកទល់ពេលនេះ គេ​មិនទាន់​រកឃើញ​សាកសព​របស់​នារី​រង​គ្រោះ​នៅឡើយ​ទេ ៕ ខេ​រី (​ប្រភព​៖ Reun Rav Chaov Ni)

    ប្រភព៖ popular


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត