• តាចាស់អាយុ ៧០ ឆ្នាំ នៅខេត្តព្រះវិហារ ចាប់រំលោភក្មេងស្រីដល់ទៅ ២ នាក់ រហូតបានសម្រេច

    ថ្ងៃសុក្រ 05 ខែមករា 2018

    ទំហំអក្សរ៖

    ពិតជាតិរច្ឆានណាស់ដែលតាចាស់វ័យ ៧០ ឆ្នាំ គួរតែទៅវត្តធ្វើបុណ្យទាន តែ​បែរ​ជាលោកតាកំហូចម្នាក់នេះបែកគំនិតស្មោកគ្រោកទៅចាប់រំលោភក្មេងស្រីមិនទាន់ គ្រប់អាយុរហូតបានសម្រេចដល់ទៅពីរនាក់ ។ លោកតាម្នាក់នេះត្រូវបាននគរបាលចាប់ខ្លួននៅ ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៨ នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុង ព្រះវិហារ ខេត្តព្រះវិហារ ។

    លោកតាអាយុ ៧០ ឆ្នាំម្នាក់នោះមានឈ្មោះ ចេង ជន រស់នៅ ភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ឯកុមារីពីរនាក់ដែរងគ្រោះទី១ មានឈ្មោះ ស ព អាយុ ១២ ឆ្នាំ ទី២ឈ្មោះ ប ល អាយុ ៩ ឆ្នាំ    អ្នកទាំងពីរ រស់នៅក្រុងព្រះវិហារ ខេត្ត ព្រះវិហារ ។ ករណីរំលោភនេះបានកើតឡើងកាលពី ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៧ ហើយត្រូវក្រុមគ្រួសារពួកនាងដឹងរឿងទៅប្តឹងឱ្យនគរបានចាប់ខ្លួននៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៨តែម្តង ។

    តាមបណ្តឹងរបស់បងស្រីកុមារីរងគ្រោះម្នាក់ដែលបានទៅដាក់ពាក្យបណ្តឹងថា  ក្រោយពីគាត់បានដឹងពីករណីលោកតា ចេង ជន ចាប់រំលោភប្អូនស្រីរួចមកគាត់ក៏បានប្តឹងលោកតាកំហូចនេះតែម្តង ។ ក្រោយពីការសាកសួររបស់សមត្ថកិច្ចសមត្ថកិច្ច ជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភមែន ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារ ដើម្បីចាត់វិធានការតាមច្បាប់ ៕


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត