• ដល់ពេលដែលម្តាយរបស់ សារាយ សក្ខណា ចេញបកស្រាយរឿងត្រូវម្ចាស់បំណុលអូសយករថយន្ត

    ថ្ងៃសុក្រ 05 ខែមករា 2018

    ទំហំអក្សរ៖

    ​បន្ទាប់ពី​មាន​ផ្ទុះ​ព័ត៌មាន​ទាំង​កណ្តាលថ្ងៃត្រង់ ត្រូវគេ​រឹបអូស​រថយន្ត ព្រោះ​រឿង​ជំពាក់​ប្រាក់​ដល់​ទៅ ៣ ម៉ឺន​ដុល្លារ ស្រាប់តែ​អ្នកស្រី ផាន់ ស​ម្ជ​ស្ស ដែល​ត្រូវជា​ម្តាយ​របស់ តារា​ល្បីឈ្មោះ សារាយ ស​ក្ខ​ណា បាន​ចេញមុខ​បកស្រាយ​នៅ​ល្ងាច​ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៨ នេះ​ថា មាន​គេច​ង់​បង្ខូច​និង​បំបាក់​កិត្តិយស​របស់ អ្នកស្រី ។

    ​អ្នកស្រី ផាន់ សម្ផស្ស ទទួលស្គាល់ថា អ្នកស្រី​ពិតជា​បាន​ជំពាក់​ប្រាក់​គេ​មែន ប៉ុន្តែ​ប្រាក់​នោះ​មិន​ដល់ ៣ ម៉ឺន​ដុល្លារ ដូចជា​ការចោទប្រកាន់​របស់គេ​នោះទេ អ្នកស្រី​ជំពាក់​ប្រាក់​គេ​ត្រឹមតែ ១៣០០០ ដុល្លារ​ប៉ុណ្ណោះ អ្នកស្រី​មាន​ភស្តុតាង និង​ក្រ​កាស​ស្នាម​ត្រឹមត្រូវ កន្លងមក​អ្នកស្រី​បាន​ព្យាយាម​បង់​ការប្រាក់​តាម​ការព្រម​ព្រៀង​តាំងពី​ខែ សីហា មក​តែ​ខាង​ម្ចាស់​លុយ បែរជា​មិន​ព្រម​ក ហើយ​ពេល​បូកសរុប​ឡើងដល់​ទៅ ៣ ម៉ឺន​ដុល្លារ ដូចជា​ហួសហេតុ​ពេក​ហើយ ។

    ​អ្នកស្រី ផាន់ សម្ផស្ស បាន​ចាត់ទុកថា​រឿងនេះ​គឺជា​រឿង​មួយ​ដែល​គេ​ចង់​បំបាក់​កិត្តិយស និង​ចង់​សម្អុយ​កេ​រ្តិ័​ឈ្មោះ​របស់​អ្នកស្រី ប្រសិនបើ​អ្នកស្រី​ចង់​គេចវេស មិន​សង​ប្រាក់​នោះ​មែន មិនមែន​អ្នកស្រី​បើកព​ង្រើ​ក​ហាង​រកស៊ី​ឱ្យ​ធំ​ជាង​មុន និង​ចំណាយ​ប្រាក់​រហូតដល់​ទៅជិត ១០ ម៉ឺន​ដុល្លារ​នោះទេ ។ អ្នកស្រី បន្ថែមទៀតថា អ្នកស្រី​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ដោះស្រាយ​បំណុល ដោយសារ​អ្នកស្រី​មាន​ទីលំនៅ​ច្បាស់លាស់ និង​មាន​កូនស្រី​ដែល​គេ​ស្គាល់​គ្រប់ៗ​គ្នា ។

    ​ចុងក្រោយ ម្តាយ សារាយ ស​ក្ខ​ណា បាន​បន្ថែមថា ក្រោយពី​ផ្ទុះ​រឿងរ៉ាវ​ជំពាក់​បំណុល​នេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ក្រុមគ្រួសារ​របស់​អ្នកស្រី​ខ្លាំងណាស់ ជាពិសេស​ប៉ះពាល់​ដល់​កិត្តិយស​កូនស្រី​របស់​អ្នកស្រី ដែលជា​តារា និង​មាន​មុខរបរ​រកស៊ី​យ៉ាង​ធំដុំ ៕ អា​លី​ណា

    ប្រភព៖ popular


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត