• ១០ សន្លឹកពីតារាស្រីថៃ ផេនខេក ខេម៉ានីត ដែលធ្វើឱ្យប្រុសៗមើលសឹងជ្រុះភ្នែក ព្រោះ…

    ថ្ងៃសុក្រ 05 ខែមករា 2018

    ទំហំអក្សរ៖

    នៅថ្ងៃនេះ​យើង​សូម​ពាំ​នាំមក​ជូន​ទស្សនីយភាព​ប្លែក​ភ្នែក​មួយទៀត​ដែល​និយាយ​ពី​តារា​ក្រៅ​ស្រុក​សម្រាប់​ប្រិយមិត្ត​ទស្សនា​កម្សាន្ត ដោយ​យើង​នឹង​បង្ហាញជូន​នូវ​កម្រង​រូបថត​ដ៏​ស្រស់ស្អាត និង សិច​ស៊ី​ប៉ុន្មាន​សន្លឹក​របស់​តារា​សម្តែង​ស្រី​ថៃ​ដ៏​ល្បីល្បាញ​គឺ​នាង ផេ​ន​ខេ​ក ខេ​ម៉ា​នី​ត ។​

    ​តារា​សម្តែង​ស្រី​រូបនេះ​កំពុងមាន​សន្ទុះ​គាំទ្រ​យ៉ា​ខ្លាំង​ពី​សំណាក់​ប្រិយមិត្ត​ទាំង​ក្នុង និង ក្រៅប្រទេស សូម្បីតែ​នៅ​កម្ពុជា​ក៏មាន​ប្រិយមិត្ត​ជាច្រើន​ចាប់អារម្មណ៍ និង គាំទ្រ​នាង​មិន​ស្ទើរ​ដែរ មិនតែប៉ុណ្ណោះ​ថែមទាំង​បានចាត់ទុក​នាង​ជាតា​រា​ក្នុង​ដួងចិត្ត​ទៀតផង ក៏​ព្រោះតែ​សមត្ថភាព​សម្តែង​ដ៏​រស់​រវើក និង ប្រកបដោយ​ទេពកោសល្យ​ខ្ពស់​របស់​នាង ។​

    ​ទាក់ទង​នឹង​ការ​រំលេច​ខ្លួន​បែប​សិច​ស៊ី​នេះដែរ កន្លងមក​គេ​កម្រ​នឹង​បានឃើញ​តារា​សម្តែង​ស្រី ផេ​ន​ខេ​ក ខេ​ម៉ា​នី​ត ស្លៀកពាក់ ឬក៏​តុ​ប​តែ​ខ្លួន​បែប​ស៊ិ​ច​ស៊ី​ដូចនេះ​ណាស់ ប៉ុន្តែ​តាមរយៈ​រូបថត​ទាំង ១០ សន្លឹក​របស់​តារា​ស្រី​ថៃ​រូបនេះ​បានធ្វើឱ្យ​អ្នកគាំទ្រ​ស្រឡាំងកាំង​ជាខ្លាំង ព្រោះ​បានបង្ហាញ​ឱ្យឃើញ​នូវ​រូប​សម្រស់​បែប​សិច​ស៊ី​របស់​នាង​មួយ​កប់ រួមផ្សំ​ជាមួយនឹង​ស្ទីល​កាច់រាង​យ៉ាង​ហំ​ហាន ដែល​រឹតតែ​ធ្វើឱ្យ​នាង​កាន់តែ​លេចធ្លោ​ក្នុង​ខ្សែ​ភ្នែក​ប្រិយមិត្ត​អ្នកគាំទ្រ​ជាច្រើន​សម្លឹងមើល​មិន​ដាក់​ភ្នែក ៕

    (​ប្រភព ៖ ហ្វេ​ស​ប៊ុ​ក​)

    ប្រភព៖ popular


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត