• បងប្រុសបង្កើតរំលោភប្អូនស្រីអាយុ ១៥ ឆ្នាំ ដល់ទៅ ២ ដង នៅខេត្តក្រចេះ

    ថ្ងៃសៅរ៏ 06 ខែមករា 2018

    ទំហំអក្សរ៖

    គ្មានវាចាថ្លែងឡើយចំពោះបងប្រុសតិរិច្ឆានម្នាក់នេះដែលហ៊ានប្រព្រឹត្តអំពើអសិលធ៌មបែបនេះមកលើប្អូនស្រីបង្កើតរបស់ខ្លួន ដោយចាប់រំលោភប្អូនស្រីម្តងហើយម្តងទៀត រហូតនាងទ្រាំលែងបានក៏ប្តឹងឱ្យនគរបាលចាប់ខ្លួនតែម្តង ។

    ករណីបងប្រុសរំលោភប្អូនស្រីបង្កើតនេះបានកើតឡើងកាល ថ្ងៃទី ៣ មករា ឆ្នាំ២០១៨ នៅក្នុងខ្ទមចាំចម្ការមួយកន្លែងនៅក្នុង ភូមិ​សំរិត ឃុំ​គោ​លាប់​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ហើយ ត្រូវបាននគរបាលចាប់ខ្លួនៅ ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០១៨ ។ ជនសង្ស័យមានឈ្មោះ អ៊ឹម ស៊ី ភេទ​ប្រុស អាយុ ​២១ ​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កសិករ ជនសង្ស័យ និង​ ជន  រង ឈ្មោះ អ ព ភេទស្រី អាយុ ១៥ ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ។

    ក្រោយពេលចាប់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនបានចាប់រំលោភប្អូនស្រីចំនួន ២ ដងរួចមកហើយ ចង់ចាប់រំលោភម្តងទៀតក៏ត្រូវប្អូនស្រីរត់ទៅប្តឹងឱ្យសមត្ថកិច្ចចាប់ ខ្លួនតែម្តង។   បច្ចុប្បន្នជនសង្ស័យត្រូវបានកំលាំងមានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដើម្បីចាត់ការតាមច្បាប់ ៕

    ប្រភព៖​popular


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត