• ក្រុមស្ត្រីចំណាស់មួយក្រុម ចាប់វាយសម្រាតនារីវ័យក្មេងមានផ្ទៃពោះម្នាក់ រួចធាក់រំលូតកូន (មានវីដេអូ)

    ថ្ងៃសៅរ៏ 06 ខែមករា 2018

    ទំហំអក្សរ៖

    វីដេអូ​ឃ្លី​ប​មួយ​មាន​ប្រភព​មកពី​ប្រទេស​ចិន បានបង្ហាញ​ពី​សកម្មភាព​របស់​នារី​ចំណាស់ ៤ នាក់ បាន​ព្រួត​គ្នា​វាយ​ទៅលើ​នារី​វ័យក្មេង​ម្នាក់ យ៉ាង​ចាស់ដៃ ដោយ​សង្ស័យថា ជា​រឿង​ស្នេហា ប្រពន្ធចុង ប្រប​ន្ធ​ដើម តែ​ទោះជា​យ៉ាងណា សម្រាប់​សកម្មភាព​ហិង្សា​ពី​សំណាក់​នារី​ចំណាស់​ទាំង ៤ នាក់​ខាងលើនេះ ត្រូវ​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណេ​ត ។

    ​ប្រភព​បានឱ្យដឹងថា អំពើហិង្សា​ខាងលើនេះ គឺ​ផ្ដើមចេញពី​ស្ត្រី​ចំណាស់​ទាំង ៤ នាក់​នោះ​តែម្ដង ដែល​បាននាំគ្នា​ព្រួត​វាយ​ទៅលើ​នារី​វ័យក្មេង​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ប៉ុន្តែ​គេ​ដឹងថា នារី​វ័យក្មេង​ម្នាក់​នោះ កំពុងមាន​ផ្ទៃពោះ ទើប​ក្រុម​នារី​ចំណាស់​ទាំង​នោះបាន​ព្យាយាម​វាយ​សម្រាត​ខោអាវ រួចហើយ​យក​ជើង​ជាន់ឈ្លី​លើ​ពោះ​របស់​នារី​វ័យក្មេង​នោះ​ទៀតផង ។

    ​គ្មាន​អ្នកណាម្នាក់​អាច​ចូលទៅ​ឃាត់​ឈុត​ឆាកប្រយុទ្ធ​នេះ​បានឡើយ ព្រោះ​មិនបាន​រឿង​ផ្ទៃក្នុង​របស់គេ​ច្បាស់ ដូចនេះហើយ​ម្នាក់ៗ​បាន​ត្រឹម​ឈរ​មើល ដោយ​សង្ស័យថា ជា​រឿង​ប្រចណ្ឌ ។

    ​គួរ​បញ្ជាក់ថា ប្រភបព័ត៌មាន Mirror មិន​បានដឹង​ច្បាស់​ទេ​ថា តើ​នារី​វ័យក្មេង​រូបនោះ អាច​ត្រូវបាន​គេ​សង្គ្រោះ​ឬ​អត់ តែបើ​តាម​ការវិភាគ គឺ​កូន​ក្នុង​ពោះ​របស់​នាង ប្រជា​ត្រូវ​បាត់បង់ ១០០ ភាគរយ ៕

    ប្រភព៖ Popular


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត