• ជួប​ជាមួយ​រា​ជនី​ពស់វែក រស់នៅ​ជាមួយ​ពស់ ១ ០០០ ក្បាល​(មានវិដេអូ)

    ថ្ងៃសៅរ៏ 06 ខែមករា 2018

    ទំហំអក្សរ៖

    ​ជួប​ជាមួយ​រា​ជនី​ពស់​វែង​ចិន លោកស្រី ហ៊ូ សៀវ​សៀ ដែលមាន​កសិដ្ឋាន​ចិញ្ចឹម​ពស់​មួយ​ក្នុង​ទីក្រុង​ឆុង​ឈី​ង និង​មើលថែ​ពស់​តាំងពី​ឆ្នាំ ២០១៤​។

    ​លោកស្រី​ហ៊ូ​ធំ​ឡើង​ដឹងក្តី​គឺ​ស្គាល់​ច្បាស់​អំពី​សត្វ​ពស់ ហើយ​តាំងពី​នោះមក គាត់​បាន​ចិញ្ចឹម​ពស់​ផ្សេងគ្នា​ដល់​ទៅ ១.០០០ ក្បាល ភាគច្រើន​ជា​ពស់វែក​។

    ​រាល់​ព្រឹក លោកស្រី​មក​រៀបចំ​បន្ទប់​សម្រាប់​ពស់ និង​ពិនិត្យមើល​សីតុណ្ហភាព និង​សំណើម​។

    ​លោកស្រី​ក៏​ផលិត​ស្រា​ពស់​ផងដែរ ដែល​អ្នកស្រុក​ប្រើ​ធ្វើជា​ស្រាថ្នាំ​បុរាណ​។ ស្បែ​កពស់​ក៏​ត្រូវបាន​ចាត់ទុកជា​ថ្នាំ​បំបាត់​រងា​ផងដែរ​ក្នុង​ក្បួន​ពេទ្យ​ចិន​បុរាណ​។​

    ​លោកស្រី​ហ៊ូ​និយាយថា “​ពស់វែក​ជាស​ត្វ​មាន​ពិស​សាហាវ​ណាស់​។ ខ្ញុំ​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​វា​រាល់ថ្ងៃ​។ អ្នក​គួរតែ​ដឹងថា​ត្រូវធ្វើ​អ្វីខ្លះ ប្រសិនបើ​ពស់វែក​ចឹក​។ អ្នក​គួរតែ​ដឹង​ពី​របៀប​ការពារ​ខ្លួនឯង​”៕

    ប្រភព៖ Sabay


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត