• ខ្លោចចិត្តអាណិតទារិកាអាយុទើប ២ ខែម្នាក់ ត្រូវម្ដាយសម្លាប់ ដោយឥទ្ធិពលស្រាចូលខ្លួន

    ថ្ងៃចន្ទ 08 ខែមករា 2018

    ទំហំអក្សរ៖

    ពិតជាឃោរឃៅរកលេខដាក់គ្មានឡើយដែលម្តាយចិត្តខ្មៅម្នាក់នេះហ៊ានលើកដៃសម្លាបកូនបង្កើរបស់ខ្លួនដោយយកដៃខ្ទប់ច្រមុះកូនស្រីអាយុ ២ ខែរហូតដល់ដាច់ខ្យល់ ស្លាប់ ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០១៨ នៅ ភូមិច្បារលើ ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

    ជនសង្ស័យជាម្តាយមានឈ្មោះស៊ុម ស៊ីណូន អាយុ ៣៨ ឆ្នាំ ជាអ្នកស្រវឹងស្រាជាប្រចាំ ត្រូវប្តីរត់ចោល មានកូនស្រី ៣ នាក់ មានទីលំនៅ ភូមិច្បារលើ ឃុំចាន់ស ស្រុក សូទ្រនិគម ខេត្តសៀមរាប ឯកូនស្រីអាយុ ២ ខែ ឈ្មោះស៊ុម ស៊ីណូន ។

    រាល់ថ្ងៃជនសង្ស័យរស់នៅជាមួយម្តាយ អាយុជាង 6០ ឆ្នាំ មុខរបរ ធ្វើស្រែ ក្នុងភូមិជាមួយគ្នាភូមិច្បារលើ ឃុំ ចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ជនសង្ស័យ ត្រូវបាន កម្លាំងនគរបាលស្រុកសូទ្រនិគម ធ្វើការឃាត់ខ្លួនរួចរៀបចំសំណុំបញ្ជូនទៅតុលាការ ៕


    ប្រភព៖ Popular


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត