• ដួង ម៉ានិច ចាប់ផ្តើមធ្វើហើយ …

    ថ្ងៃចន្ទ 08 ខែមករា 2018

    ទំហំអក្សរ៖

    ថ្មីៗនេះគេឃើញ ដួង ម៉ានិច បានបង្ហោះនៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុករបស់នាងពីសកម្មភាពធ្វើពិធីក្រុងពាលីសាងសង់ផ្ទះថ្មីដោយទទួលបានការចាប់អារម្មណ៍ និង សរសើរយ៉ាងច្រើនពីមហាជនថានាងពិតជាព្យាយាមតស៊ូរហូតបានសម្រេចបំណងមែន ។

    ក្នុងហ្វេសប៊ុកដែលនាងបង្ហោះដោយភ្ជាប់រូបភាពផងបានសរសេរសារថា៖ក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី សាងសង់ផ្ទះថ្មី អរគុណបងប្អូនដែលបានចូលរួម ។ ថ្ងែនេះជាថ្ងែមានន័យសំរាប់ខ្ញុំអរគុណម៉ែដែលបាន ផ្ដល់គ្រប់យ៉ាងឱ្យកូន ធ្វេីឱ្យកូនចេះតស៊ូរហូតដល់ថ្ងែនេះ កូនស្រីមួយនេះបានស្គាល់អស់ហេីយថាអ្វីល្អ អ្វីអាក្រក់កូននឹងខំតស៊ូទៅមុខទៅហេីយនឹងខំធ្វេីការរកលុយដេីម្បីជូនម៉ែដេីរលេងឱ្យ សប្បាយចិត្តជាង នឹងទៀតណាម៉ែ កូនស្រលាញ់ម៉ែខ្លាំងណាស់ ។

    ដួង ម៉ានិច មួយរយៈនេះហាក់មានយីអ៊ុនខ្ពស់ដោយមានរឿងត្រូវថតសម្តែងជាបន្តបន្ទាប់ព្រមទាំងបានធ្វើសកម្មភាពជួយសង្គមពិសេសចុះចែកអំណោយដល់អ្នកក្រីក្រលំបាកទាំងយប់ទៀតផង ៕

     

    ប្រភព៖ popular


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត