• រូបមន្តងាយៗទាំង ៧ ជួយឱ្យអ្នកមានភាពទាក់ទាញដូចតារាកូរ៉េ

    ថ្ងៃចន្ទ 08 ខែមករា 2018

    ទំហំអក្សរ៖

    យើងទាំងអស់គ្នា​ច្រើនតែ​ត្រូវបាន​ទាក់ទាញ​ដោយ​តារា​កូរ៉េ​ល្បីៗ រាល់​គ្រប់​សកម្មភាព​ដែល​ពួកគេ​ធ្វើ តែ​យ៉ាងណាក្តី តើ​អ្នក​បានដឹង​ពី​រូបមន្ត​ដែល​ពួកគេ​ធ្វើជា​រៀងរាល់ថ្ងៃ​ទេ ? ខាងក្រោម​នេះ​ជា​វិធី​ងាយៗ​ទាំង ៧ ដែល​នឹង​ធ្វើឱ្យ​អ្នកមាន​ភាព​ទាក់ទាញ​ដូច​តារា K-pop ល្បីៗ ៖

    ១/ ស្បែក​ស្រស់ថ្លា ៖ វិធី​ដំបូង​ដែល​នឹង​ធ្វើឱ្យ​អ្នកមាន​ភាព​ទាក់ទាញ​ដូច​តារា​ល្បី​គឺ​ស្បែក​ស្រស់ថ្លា ។ តារា​កូរ៉េ​គ្រប់គ្នា​សុទ្ធ​តែមាន​វិធី​រៀងៗ​ខ្លួន​ធ្វើឱ្យ​ស្បែក​ស្អាត ហើយ​ភាគច្រើន​គឺ​គេច​មិន​ផុតពី​ការប្រើប្រាស់​គ្រឿង​ថែរក្សា​សម្ផស្ស​នោះទេ ។​

    ២/ ម៉ូដ​សក់ ៖ អ្នកមាន​ជម្រើស​ច្រើន​ក្នុង​ការលេង​ម៉ូដ​សក់ តែ​យ៉ាងណាក្តីត្រូវ​រើស​មួយណា​ដែល​ស័ក្តិសម​នឹង​មុខមាត់​របស់​អ្នក ហើយ​បើ​អ្នកមាន​ភាពលំបាក អ្នក​អាច​សួរ​អ្នកជំនាញ​នៅ​ហាង​ធ្វើ​សក់​បាន ។​

    ៣/ ធ្វើឱ្យ​ស្បែ​កមុខ​ភ្លឺ ៖ ដើម្បីឱ្យ​ស្បែ​កមុខ​ភ្លឺ​ថ្លា អ្នក​គួរតែ​ប្រើ​គ្រឿង​ជំនួយ​បន្តិចបន្តួច ឬ មិន​ប្រើ​សោះ​ក៏បាន ព្រោះ​មុខ​ភ្លឺ​ថ្លា​តាមបែប​ធម្មជាតិ​គឺ​ល្អ​បំផុត ។​

    ៤/ រើស​ខោអាវ​ស័ក្តិសម​នឹង​រាងកាយ ៖ នេះ​ជា​រឿង​មួយ​ដ៏​សំខាន់​ផងដែរ ព្រោះ​ប្រសិនបើ​ម៉ូដ​ខោអាវ​អ្នក​មិន​សម​នឹង​រាងកាយ ភាគរយ​នៃ​ភាព​ទាក់ទាញ​របស់​អ្នក​គឺ​ទាប​ណាស់ ។​

    ៥/ ហាត់ប្រាណ ៖ ធាត់​ពេក ឬ ស្គម​ពេក​មិនល្អ​នោះទេ ព្រោះ​ភាព​ទាក់ទាញ​របស់​អ្នក​អាស្រ័យ​លើ​រាងកាយ ហើយ​ដើម្បីឱ្យ​រាងកាយ​ស្រស់ស្អាត ការហាត់​ប្រាណ​ជា​ជម្រើស​ល្អ​បំផុត ។​

    ៦/ ចិញ្ចើម ៖ ចិញ្ចើម​ក៏​ជា​ផ្នែក​មួយ​ដែល​ជួយ​ទាក់ទាញ​អ្នកដទៃ​ក្នុង​ការធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​អ្នក​ដែរ ។ តារា​កូរ៉េ​ភាគច្រើន​ចូលចិត្ត​គូស​ចិញ្ចើម​ត្រង់​ស្មើ ព្រោះ​គេ​ជឿថា ធ្វើបែបនេះ​នឹង​ជួយ​ឱ្យ​សម្រស់​ក្មេង​ជាង​វ័យ ។​

    ៧/ ការ​រាំ ៖ អ្នក​ប្រហែលជា​មិនដឹង​ទេ​ថា ការ​រាំ​ជួយ​អ្នក​បាន​ច្រើនណាស់ ។ គ្រប់​កាយវិការ​ដូចជា​ការដើរ ការ​ឱន សុទ្ធតែ​បាន​កែប្រែបាន​តាមរយៈ​ការ​រាំ ហើយ​វា​ក៏​ជួយ​ឱ្យ​អ្នកមាន​ទំនុកចិត្ត​ខ្ពស់ជាង​មុន​ផងដែរ ៕ 

    ប្រភព៖ popular


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត