• មកស្គាល់​កំពូលសត្វ ចេះ​ទាយ​អាកាសធាតុ​​ច្បាស់​ មិន​ចាញ់​អ្នក​វិទ្យាសាស្រ្ត​

    ថ្ងៃចន្ទ 08 ខែមករា 2018

    ទំហំអក្សរ៖

    ការ​ព្យាករណ៍​ឧតុនិយម អាច​ដឹង​មុន​អាស្រ័យ​លើ​បទពិសោធន៍ វិចារណញ្ញាណ និង​វិទ្យាសាស្ត្រ (ការវិភាគ ដោយ​គណនា​)។​យ៉ាងណាមិញ សត្វ​មួយ​ចំនួន​អាច​ដឹង​ពី​អាកាសធាតុ​បាន​ដោយ​មិន​មាន​ការ​វិភាគ ឬ​គណនា​ស្មុគស្មាញ​នោះ​ទេ ហើយ​អាច​កម្រិត​ត្រឹមត្រូវ​ខ្ពស់​ ដោយ​សមត្ថភាព​ក្នុង​ការ​រស់នៅ​របស់​វា​។ អ្នក​អាច​ពិនិត្យ​មើល ឬ​សម្គាល់​ឥរិយាបថ​សត្វ​ទាំង​នេះ​បាន ចំពោះ​អាកាសធាតុ​នា​ពេល​ខាងមុខ​។
    ១. សត្វ Groundhog

    សត្វ​ប្រភេទ​នេះ​អាច​ទាយ​ដឹង ពី​និទាឃរដូវ និង​រដូវរងា​ពេល​ខាង​មុខ​នឹង​មក​ដល់​ ដោយ​រាល់​ឆ្នាំ​ថ្ងៃទី ២ ខែ​កុម្ភៈ​អាច​មាន​និទាឃរដូវ ឬ​រដូវ​រងា​។
    ២. សត្វ​គោ​

    កសិករ​បាន​យល់ស្រប​នឹង​ឥរិយាបថ​របស់​សត្វ​គោ​សម្រាប់​អាកាសធាតុ​ប្រែប្រួល​។ សត្វ​គោ​ចូល​ជា​ហ្វូង ដើម្បី​រក្សា​ភាព​កក់ក្តៅ និង​សុវត្ថិភាព ចំពោះ​ព្យុះ ឬ​ខ្យល់​ខ្លាំង​នឹង​កើតឡើង​។ ប្រសិនបើ​អ្នក​ឃើញ​សត្វ​គោ​បី ឬ​បួន​ផ្តេក​ខ្លួន​លើ​ស្មៅ នោះ​នឹង​មាន​ភ្លៀង​ធ្លាក់​។
    ៣. សត្វ​កង្កែប​

    ពេល​សត្វ​កង្កែប​ស្រែក​ច្រៀង នោះ​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដោយ​ពួកវា​មាន​អារម្មណ៍​ដឹង​ពី​សីតុណ្ហភាព​កើនឡើង និង​រក​ទី​ខ្ពស់​តាម​ដែល​អាច​ទៅ​រួច​ដើម្បី​ទុំ ឬ​ជ្រក​។
    ៤. សត្វ​ស្រមោច​

    សត្វ​ស្រមោច​ជា​ប្រភេទ​សត្វ​ស៊ូ​នឹង​ការងារ​ខ្លាំង ព្រោះ​សូម្បី​តែ​ភ្លៀង​តិចៗ ក៏​អាច​បង្ក​អន្តរាយ​ដល់​ពួកវា​ដែរ ដូច្នេះ​ពួកវា​ត្រូវ​សកម្ម​នឹង​ការងារ​ឆ្លើយ​តប​ទៅ​នឹង​អាកាសធាតុ​ប្រែប្រួល​។ ពេល​អ្នក​បើក​ឆត្រ​ការពារ​សំណើម សត្វ​ស្រមោច​បាន​បិទ​គ្រប់​រន្ធ និង​ស្ថិត​ក្នុង​សម្បុក​រួច​បាត់​ទៅ​ហើយ​។
    ៥. សត្វ​សុនខ​

    សត្វ​សុនខ​អាច​ដឹង​ពី ការ​រញ្ជួយ​ដី អាកាសធាតុ​ប្រែប្រួល និង​ព្យុះ​បាន​ត្រឹមត្រូវ ដោយ​ការ​ស្តាប់ និង​ស្រង់​ក្លិន​អាច​ឲ្យ​ពួកវា​មាន​អារម្មណ៍​ដឹង ពី​អ្វី​ដែល​លាក់​បាំង​។
    ៦. សត្វ​ឆ្មា​

    សត្វ​ឆ្មា​អាច​សម្គាល់​អាកាសធាតុ ត្រជាក់ ឬ​ក្តៅ ហើយ​នឹង​សម្ងំ​ក្នុង​ទីតាំង​កក់ក្តៅ មុន​ពេល​ភ្លៀង​ធ្លាក់​។
    ៧. សត្វ​ក្រពើ​

    ប្រសិនបើ​នឹង​មាន​រដូវ​ភ្លៀង​ធ្លាក់​រយៈពេល​យូរ សត្វ​ក្រពើ​ធ្វើ​សម្បុក​ខ្ពស់​ជាង​ធម្មតា​៕

    ប្រភព៖ Sabay


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត