• សុភ័ក្រ កុសុម៉ា បង្ហើបអារម្មណ៍មួយនេះដល់ដៃគូ តាប៊ុយ !

    ថ្ងៃអង្គារ 09 ខែមករា 2018

    ទំហំអក្សរ៖

    ក្នុង​រយៈពេល​ចុងក្រោយ​នេះ ទំនាក់ទំនង​រវាង​ពិធី​ការិនី​ពោរពេញ​ដោយ​ភាព​ក្រមិចក្រមើម សុ​ភ័​ក្រ កុ​សុ​ម៉ា និង អ្នកដឹកនាំ​កម្មវិធី​កម្សាន្ត​របស់​ស្ថានីយទូរទស្សន៍ MYTV រូប​ស្រស់​សង្ហា លោក តា​ប៊ុ​យ កាន់តែ​ស្និទ្ធស្នាល ផ្អែមល្ហែម​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ធ្វើឱ្យ​អ្នកគាំទ្រ​នៅតែ​ចង់​តាមដាន​ពី​សកម្មភាព​របស់​ពួកគេ​បន្តទៀត ។​

    ​មកទល់​បច្ចុប្បន្ន ទំនាក់ទំនង​រវាង​ពិធីករ​-​ការិនី​វ័យក្មេង​ទាំងពីរ​ដួង​ខាងលើ សុ​ភ័​ក្រ កុ​សុ​ម៉ា និង តា​ប៊ុ​យ នៅតែ​ស្និទ្ធស្នាល​នឹង​គ្នា​ខ្លាំង​មិន​ខុសពី​ពេលកន្លងមក​ដដែល ប្រៀបដូចជា​គូស្នេហ៍​ដ៏​ផ្អែមល្ហែម​មួយគូ​អ៊ីចឹង ។​

    ​ទន្ទឹមនឹង​ទំនាក់ទំនង​លើសពី​មិត្ត​រួម​ការងារ​ធម្មតា​រហូត​ហៅ​គ្នា​ថា​ប្ដី​-​ប្រពន្ធ​ពេញៗ​មាត់​នៅ​ចំពោះមុខ​សាធារណជន ថ្មីៗ​នេះ​ពិធី​ការិនី​សម្បុរ​ស្រអែម​ស្រស់ សុ​ភ័​ក្រ កុ​សុ​ម៉ា បាន​ទម្លាយ​ពាក្យពេចន៍​មួយ​ឃ្លា​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ទៅកាន់​ដៃគូ តា​ប៊ុ​យ ថា «​ពេលខ្លះ​ក៏​គួរឱ្យ​ស្អប់ តែ​ពេលខ្លះ​ក៏​គួរឱ្យ​ស្រឡាញ់​» ។​

    ​ត្រឹម​ពាក្យសម្ដី​មួយ​ឃ្លា​យ៉ាងខ្លី​ដែល សុ​ភ័​ក្រ កុ​សុ​ម៉ា បាន​ប្រ​លយ​នៅលើ​បណ្ដាញ​សង្គម​អ៊ី​ន​ស្ត្រា​ក្រាម​ដោយ​ភ្ជាប់​ជា​មួយរូប​កៀកកើយ​ជាមួយ តា​ប៊ុ​យ កំពុងតែ​ធ្វើឱ្យ​អ្នកគាំទ្រ​ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង​ជាថ្មី​ម្ដងទៀត​ទៅលើ​អ្នក​ទាំងពីរ និង ជំរុញ​ឱ្យ​ពួកគេ​ក្លាយជា​គូស្នេហ៍​ពិតប្រាកដ​ទឿ​ត​ផង ៕

    ​រូបភាព​៖ FB & IG សុ​ភ័​ក្រ កុ​សុ​ម៉ា​


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត